Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​កាំភ្លើង​មួយ​ប្រាវ រវាង​កម្លាំង​នគរបាល និង​ជន​ស្លៀកពាក់​ស៊ីវិល ត្រូវ​បុរស​ម្នា​ក់បាក់​ភ្លៅ ឯ​២​នាក់​ទៀត​រត់គេចខ្លួន​បាត់​

spot_img

​ភ្នំពេញ ​៖ មាន​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ដោយមាន​ការបាញ់​តដៃ​គ្នា​មួយ​ប្រាវ រវាង​កម្លាំង​នគរបាល និង​មន្ដ្រី​យោធា​ស្លៀកពាក់​ស៊ីវិល​មួយក្រុម ដែលមាន​បក្ខពួក​៤​នាក់ បណ្ដាល​ឲ្យ​មន្ដ្រី​យោធា​ម្នាក់ រងរបួស​បាក់​ភ្លៅ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​អធិការនគរបាល​ខ​ណ្ឌ​ដង្កោ លោក ជឹម ស៊ីថា បាន​បញ្ជាក់ថា ដំបូង​ឡើយ​ជនសង្ស័យ បាន​ចូល​ផឹកស៊ី​នៅ​ហាង​មួយកន្លែង ស្ថិត​ក្នុងភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ហើយក៏​ទាស់​ពាក្យសម្ដី​គ្នា រួច​ជនសង្ស័យ បាន​ទាញ​កាំភ្លើង​អារ​មេ​បញ្ចូល​គ្រាប់ ក្នុងន័យ​គំរាម​គូទំនាស់ ពេលនេះ​ក៏មាន​ពលរដ្ឋ​ទូរស័ព្ទ មក​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចេញ​អន្ដរាគមន៍​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង ផ្តើមចេញពី​បុរស​ម្នាក់ មិនដឹង​ជា​កងកម្លាំង​ខាង​ណា បាន​ផឹកស៊ី​នៅ​ហាង​ចំការ​ស្វាយ​មួយកន្លែង ហើយ​ដក​កាំភ្លើង​អារ​មេ ជួន​គ្នា​នោះ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​បានឃើញ ក៏បាន​ទាក់ទង​ទៅកាន់​លោក​អធិការរង​ខណ្ឌដង្កោ បញ្ជា​ឲ្យ​កងកម្លាំង​ល្បាត ក្នុងភូមិ​សាស្ត្រ​ប្រទះឃើញ បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ បែរជា​បុរស​ខាងលើ រួម​និង​បក្ខពួក​បាន​បន្ថែម​ល្បឿន ជិះ​ម៉ូតូ​២​គ្រឿង មាន​គ្នា​៣​នាក់ គេចខ្លួន​តាំងពី​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ចូលដល់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ ស្រាប់តែ​បុរស​ខាងលើ បាន​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក បាញ់​ឡើងលើ​៤​គ្រាប់ ដើម្បី​គំរាម​សមត្ថកិច្ច ហើយ​ត្រូវបាន​សមត្ថកិច្ច​បាញ់​ការពារ​ខ្លួន​វិញ ពេលនេះ​មិនដឹង​គ្រាប់កាំភ្លើង​ខាង​ណា បាន​បាញ់​ចំ​ភ្លៅ​ខាងស្តាំ​របស់​បុរស​ខាងលើ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ ។ ចំណែក​បក្ខពួក​២​នាក់​ទៀត​គេចខ្លួនបាត់​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ដីចំការ​ស្វាយ ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​កើតមាន​ការផ្ទុះអាវុធ ឃាត់ខ្លួន​បុរស​ខាងលើ បាន​នៅ​ចំណុច​ម្តុំ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ។​

​បុរស​ខាងលើ ដែល​រងរបួស​មិនត្រូវ​បាន​គេ​ស្គាល់​ពី​អត្តសញ្ញាណ និង​មិនដឹងថា​ជា​កងកម្លាំង​ខាង​ណា ឲ្យ​ច្បាស់​នៅឡើយ​នោះទេ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល មុខរបួស​នៅ​មន្ទីរពេទ្យ​រុស្សី​។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ រួម​និង​បក្ខពួក​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង រួមមាន​ម៉ាក Zoomer-X ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1FB-7500 និង​ម៉ាក សង់​សេ​១២៥ បាន​ចូល​ផឹកស៊ី​នៅ​ហាង​ចំការ​ស្វាយ​មួយកន្លែង ក្នុងភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ក្រោយមក​ស្រាប់តែ​ឃើញ​បុរស​ខាងលើ បាន​ដក​កាំភ្លើង​អារ​មេ ពេលនេះ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បានឃើញ​ក៏​បោះដៃ​តាម​វិទ្យុទាក់ទង ទៅកាន់​អធិការ​ខណ្ឌដង្កោ ។​

​លោក​បាន​បញ្ជា​ឲ្យ​កងកម្លាំង​នគរបាល​ខណ្ឌដង្កោ ដែលមាន​ស្លៀក​ឯកសណ្ឋាន​ត្រឹមត្រូវ ចេញ​ល្បាត​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្រ គាប់​ជួប​ក៏​ប្រទះឃើញ បុរស​ខាងលើ រួម​នឹង​បក្ខពួក​សរុបគ្នា​៣​នាក់ ដោយ​ម៉ូតូ​Zoomer-X ជិះ​ឌុប​គ្នា​២​នាក់ និង​ម៉ូតូ​សង់​សេ​១២៥ ជិះ​ម្នាក់ឯង ។ ដោយមាន​ការសង្ស័យ សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ បែរជា​បុរស​ខាងលើ រួម​និង​បក្ខពួក​បាន​បន្ថែម​ល្បឿន ជិះ​ម៉ូតូ​គេចខ្លួន​តាំងពី​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ចូលដល់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ ត្រង់ចំណុច​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដោយមាន​ការសហការ រវាង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ ហើយ​ពេលនោះ​បុរស​ខាងលើ បាន​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក បាញ់​ឡើងលើ​ចំនួន​៤​គ្រាប់ ដើម្បី​គំរាម​មកលើ​សមត្ថកិច្ច តែ​ត្រូវបាន​សមត្ថកិច្ច​បាញ់ ការពារ​ខ្លួន​វិញ ពេលនេះ​មិនដឹង​គ្រាប់កាំភ្លើង​ខាង​ណា បាន​បាញ់​ចំ​ភ្លៅ​ខាងស្តាំ របស់​បុរស​ខាងលើ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ ។ ចំណែក​បក្ខពួក​២​នាក់​ទៀត គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​សែង​បុរស​ខាងលើ ដាក់​លើ​រថយន្ត​បញ្ជូន មក​សង្គ្រោះ​ព្យាបាល​មុខរបួស នៅឯ​មន្ទីរពេទ្យបង្អែក​ខណ្ឌដង្កោ រួច​ក៏​បញ្ជូន​បុរស​ខាងលើ បន្ត​មកកាន់​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​ឲ្យ​គ្រូពេទ្យ​ព្យាបាល​មុខរបួស គ្រាប់កាំភ្លើង​។​

​សមត្ថកិច្ច​បញ្ជូន​បុរស​ខាងលើ មកដល់​មន្ទីរពេទ្យបង្អែក​ខណ្ឌដង្កោ គេ​ឃើញ​មាន​រថយន្ត​ស្លាក​លេខ ខេមរភូមិន្ទ ដាក់​សា​រ៉ែ​ន បាន​ចុះទៅ​អន្តរាគមន៍ ដល់​មន្ទីរពេទ្យបង្អែក​ខណ្ឌដង្កោ ។ ចំណែក​អត្តសញ្ញាណ របស់​បុរស​ខាងលើ មិនទាន់​ស្គាល់ និង​មិនដឹងថា បុរស​ខាងលើនេះ ជា​កងកម្លាំង​ខាង​ណា​នោះទេ​។​

​បច្ចុប្បន្ន​បុរស​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ហើយ​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×