Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​គ្រោង​ទិញ​មី​ស៊ី​ល​រយៈ​ចម្ងាយមធ្យម​បំពាក់​លើ​យន្តហោះ​ចំបាំង ក្រោយពេល​មាន​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​

spot_img

ប្រទេស​ជប៉ុន​មាន​គំរោង​ទិញ​មី​ស៊ី​ល​រយៈ​ចំងាយ​មធ្យម ដាក់​បំពាក់​លើ​យន្តហោះ​ចំបាំង​ជាច្រើន​គ្រឿង ដើម្បី​ពង្រីក​សមត្ថភាព​វាយប្រហារ​ឲ្យដល់​ប្រទេស​កូរ៉េខាងជើង​។​

​ការប្រកាស​ពី​គំរោង​ទិញ​មី​ស៊ី​ល​រយៈ​ចំងាយ​ធ​ម្យ​ម​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ Itsunori Onodera ក្រោយពេល​មាន​ការគំរាមកំហែង​ជា​ញឹកញាប់​របស់​កូរ៉េខាងជើង តាមរយៈ​ការ​ធ្វើ​តេស្ត​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​។​

​មី​ស៊ី​ល​ដែល​នឹងដាក់​បំពាក់​លើ​យន្តហោះ​ចំបាំង​របស់​ប្រទេស​ជប៉ុន អាច​មាន​សមត្ថភាព​បាញ់ដ​ល់​រយៈ​ចំងាយ ១.០០០​គីឡូម៉ែត្រ​។​

​គំរោងការណ៏​នេះ​ទំនងជា​មាន​ភាព​ចំរោង​ចំរាស់ ខណៈដែល​ច្បាប់​ប្រទេស​ជប៉ុន​មាន​ការដាក់កំហឹត​លើ​វិស័យ​យោធា ប៉ុន្តែ​ការជំរុញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន អាច​នឹង​បន្ថយ​ដល់​ការដឹកកំ​ហឹត​លើ​វិស័យ​យោធា​របស់ជ​ប៉ុន​។​

​បច្ចុប្បន្ន មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​បំផុត​របស់​ជប៉ុន​អាច​មាន​សមត្ថភាព​បាញ់​បានតែ ៣០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Itsunori Onodera ថ្លែងថា មី​ស៊ី​ល​ថ្មី​គឺ​ប្រើ​សំរាប់​ការពារ​ខ្លួន​ប៉ុណ្ណោះ ខណៈ​ដែល​ប្រទេស​ជប៉ុន​នឹង​តែ​ពឹងផ្អែក​លើ​សហរដ្ឋ​អា​មេ​រិច​ក្នុង​ការវាយប្រហារ​សត្រូវ​របស់ខ្លួន​។​

​លោក​ថ្លែង​ក្នុង​ស​ន្និសិត​ថា “​ពួក​យើង​មាន​គំរោង​បង្ហាញ​មី​ស៊ី​ល​វាយប្រហារ (Joint Strike Missile) ដែល​នឹង​ត្រូវ​បំពាក់​លើ​យន្តហោះ​បំបាំងកាយ​ប្រភេទ F-35A ដែល​អាច​វាយប្រហា​រដល់​គោលដៅស​ត្រូវ​”​។​

​មី​ស៊ី​ល (Joint Strike Missile) មាន​រយៈ​ចំងាយ ៥០០​គីឡូម៉ែត្រ​។ ជប៉ុន​ក៏​មាន​គំរោង​បំពាក់​យន្តហោះ​ចំបាំង​ប្រភេទ F-15 ជាមួយនឹង​មី​ស៊ី​ល​ដែល​អាច​វាយប្រហារ​ពី​អាកាស​មក​ទីតាំង​សត្រូវ​នៅលើ​ដី ដោយ​មាន​រយៈ​ចំងាយ ១.០០០ គីឡូម៉ែត្រ​៕ សុភ័ក្ត្រ​

spot_img
×