Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បដិសេធ​ទាំងស្រុង នូវ​ខ្សែ​វីដេអូរ​ឃ្លី​ប​ដែល​បាន​បង្ហោះ នូវ​រូបភាព​ឃោរឃៅ​កាប់​ចាក់​គ្នា​នេះ ថា​បាន​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​នូវ​ខ្សែ​វីដេអូ​ឃ្លី​ប​ដែល​បាន​បង្ហោះ នូវ​រូបភាព​ឃោរឃៅ​កាប់​ចាក់​គ្នា​នេះ ថា​បាន​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ ។ ករណីនេះ គឺជា​ការរៀបចំ​នូវ​រូបភាព​កាត់ត ដោយ​បង្ហាញ​ជា​អំពើ​ឃោរឃៅ​តាមរយៈ​ខ្សែ​វីដេអូរ ដូច​បានឃើញ​តាម​បណ្តាញ​សង្គម​មកនេះ​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃទី​៤​ធ្នូ​នេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តាមរយៈ​អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ សូមបញ្ជាក់ថា វីដេអូ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​នេះ មិនមែន​ជាការ ពិត​ដូច​កើតមាន​តាម​ខ្សែ​វីដេអូ​នេះឡើយ​។​

​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​នៃ​ក្រុម​ជំនាញ បាន​បញ្ជាក់ថា វីដេអូរ​នេះ មានការ​កាត់ត​រូបភាព​ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម បង្កអោយមាន​ការភ័ន្តច្រឡំ និង​បង្កើតអោយមាន​ការរើសអើង​ពូជសាសន៍​ក្នុងប្រទេស​កម្ពុជា ។ ជាថ្មី​ម្តងទៀត ក្នុងនាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សូម​ធ្វើការ​បញ្ជាក់ថា រឿងនេះ​មិនមាន​ការ កើតឡើង​ក្នុងប្រទេស​កម្ពុជា​ឡើយ​។ ចំណែក​សម្លេង​ដែល​បាន​ថត​ក្នុង​សាច់រឿង​នោះ គឺជា​សម្លេង​ថត​បញ្ចូល​ក្នុង បំណង ធ្វើអោយមាន​ការយល់ច្រឡំ​ក្នុង​បំណង​ចង់​បំពុល​រិ​យា​កាស​សន្តិសុខ ៕ ​ដោយ ៖​ បញ្ញា​ស័ក្តិ​

spot_img
×