Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា វណ្ណ រ៉ា​ម៉ុ​ន ថៅកែ​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ បាញ់សម្លាប់​ខ្លួនឯង នៅក្នុង​ការិយាល័យ​

spot_img

កណ្ដាល ​៖ ឧកញ៉ា វណ្ណ រ៉ា​ម៉ុ​ន ថៅកែ​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ បាញ់សម្លាប់​ខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ នៅ​ម៉ោង ជាង​៥​ល្ងាច ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ទីស្នាក់ការ​កំពង់ចម្លង ស្ថិតក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

​កម្លាំង​ជំនាញ​សន្និដ្ឋានថា ជា​ករណី​ធ្វើ​អត្ដ​ឃាត​ដោយ​ខ្លួនឯង ព្រោះថា​ឃើញ​កាំភ្លើង ម៉ាក K59 នៅជាប់​នឹង​ដៃ​របស់​ជនរងគ្រោះ​តែម្ដង ហើយ មិនទាន់​ដឹង អំពី​ដើមហេតុ នៃ​ករណីនេះ​នៅឡើយ​ទេ ព្រោះថា​ពេលនេះ​កម្លាំង​នគរបាល​ជំនាញ កំពុងបើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ក្រោម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត​ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×