Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនជាតិ​ចិន ចំនួន​៥​នាក់ គ្មាន​លិខិត​ឆ្លងដែន ជាប់​នឹង​ខ្លួន​

spot_img

​ភ្នំពេញ ​៖ សមត្ថកិច្ច​នគរបាល បាន​ពិនិត្យ​ជនបរទេស សរុប​ចំនួន​១៧​នាក់​(​ស្រី​៣​នាក់​) មាន​០៣​សញ្ជាតិ​៖​ជនជាតិ​ម៉ាឡេស៊ី ចំនួន​១​នាក់ ប្រុស ប្រើប្រាស់​Visa EG, ជនជាតិ​វៀតណាម ចំនួន​១​នាក់ ប្រុស ប្រើប្រាស់​Visa ET, ជនជាតិ​ចិន ចំនួន​១៥​នាក់ (​ស្រី​៣​នាក់​) មាន​លិខិតឆ្លងដែន​១០​ក្បាល និង​បណ្ណ័​ការងារ​៥​ក្បាល​។​

​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា​​នៅ​ថ្ងៃ​អង្គារ​ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ជា ចិ​ត្រា ជា​នាយការិយាល័យ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ការដឹកនាំ​ដោយ​លោក ប្លង់ សុផល ព្រះរាជ អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លោក គឹម ឆេង​ប៊ុន ក្រឡា បញ្ជី ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនជាតិ បរទេស ស្ថិតនៅ​ផ្ទះ​លេខ​E9-E10 ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​លទ្ធផល​ពិនិត្យឃើញ​ ៖ ជនបរទេស សរុប​ចំនួន​១៧​នាក់ (​ស្រី​៣​នាក់​) មាន​៣​សញ្ជាតិ​៖ ជនជាតិ​ម៉ាឡេស៊ី ចំនួន​១​នាក់ ប្រុស ប្រើប្រាស់​Visa EG ជនជាតិ​វៀតណាម ចំនួន​០១​នាក់ ប្រុស ប្រើប្រាស់​Visa ET ជនជាតិ​ចិន ចំនួន​១៥​នាក់ (​ស្រី​៣​នាក់​) មាន​លិខិតឆ្លងដែន​១០​ក្បាល និង​បណ្ណ័​ការងារ​៥​ក្បាល​។​

​ក្រោយពី​ធ្វើការ​ពិនិត្យ​រួច​ក្រុម​ការងារ​បាន​ឃាត់ខ្លួន ជនជាតិ​ចិន ចំនួន​៥​នាក់ (​ស្រី​៣​នាក់​) គ្មាន​លិខិត​ឆ្លងដែន ជាប់​នឹង​ខ្លួន ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន ទៅ​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×