Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្ងៃនេះ អដ្ឋិធាតុ​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner នឹង​ត្រូវ​តម្កល់​ទុក​ក្នុង​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​

spot_img

​សៀមរាប ​៖ បើ​តាមផេក ហ្វេ​សប៊ុក Dr. Beat Richner បាន​ចេញ​សេចក្តី​សេក្តីជូនដំណឹង ដល់​បងប្អួន សាធារណៈ​ជន​ទាំង​អស់ ជា​ពិសេស​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​ឲ្យបាន​ជ្រាបថា​៖ មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥ មាន​កិត្តិយស សូម​ជម្រាប​ជូន​អំពី​កម្មវិធី​បុណ្យ​ដង្ហែរ​អដ្ឋិធាតុ ឯកឧត្តម​សាស្ត្រាចារ្យ​.​វេជ្ជបណ្ឌិត បេអា​ត រិច​ឈ្នឺ​រ នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រីង្គា​រ គង់ សំអុល ។​

​នៅ​ថ្ងៃ​ព្រហស្បតិ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​ព្រះរាជធិបតី​ព្រះករុណា ជា​អង្គ​ម្ចាស់ជីវិតលើត្បូង​ជាទី​គោរព​សក្ការៈ​ដ៍​ខ្ពង់ខ្ពស់ បំផុត និង សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ ដ៍​ខ្ពង់ខ្ពស់​បំផុត យាង​ថ្វាយ​គ្រឿង​សក្ការបូជា​នៅ​ចេតិយ​ឯកឧត្តម​សាស្ត្រាចារ្យ​.​វេជ្ជបណ្ឌិត បេអា​ត រិច​ឈ្នឺ​រ​។​

​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាប បានឲ្យដឹងថា ផ្អែក​តាម​បណ្ដាំ​ចុងក្រោយ​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner អតីត​នាយក​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា អដ្ឋិធាតុ​ឯកឧត្ដម​វេជ្ជបណ្ឌិត នឹង​ត្រូវ​បញ្ជូន​ពី​ប្រទេស​ស្វីស មក​តម្កល់ទុក​នៅ​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប ហើយ​បើ​តាម​ការគ្រោងទុក អដ្ឋិធាតុ​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត នឹង​ត្រូវ​បញ្ជូន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នា​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ដោយ​ដង្ហែ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​០៦ បន្ត​មក​ដល់​ស្តុប​សណ្ឋាគារ​សុខា​អង្គរ បត់​តាមផ្លូវ​ស៊ី​វុត្ថា ឆ្ពោះទៅ​កាន់​ផ្សារ​ចាស់ តាម​រង្វង់​មូល​នាគ​បាញ់​ទឹក បន្ត​ឆ្លងកាត់​ស្ពាន​វត្ត​ដំណាក់ បត់​ស្រប​តាម​ផ្លូវ​បណ្ដោយ​ស្ទឹង​សៀមរាប មកកាន់​ស្ពាន​ព្រះរាជដំណាក់ និង បន្ត​តាម​ផ្លូវ​ហ្សា​ដឺ​ហ្គោល​ឆ្ពោះទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ។​

​តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប អញ្ជើញ​មក​ឈរ​អម​សងខាង​ផ្លូវ ដោយ​ត្រូវ​ប្រមូលផ្ដុំ​គ្នា​ចាប់ពី​កែង​ស្តុប​សុខា ឆ្ពោះ​តាម​គោលដៅ​ផ្លូវ​ក្បួន​រថយន្ត​ឆ្លងកាត់ រហូត​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ដើម្បី​ចូលរួម​សម្ដែង​នូវ​កតញ្ញូតាធម៌ ចំពោះ​ការលះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការជួយ​សង្គ្រោះ​កុមារ និង​មាតា​កម្ពុជា​នា​ពេលកន្លងមក ។​

​ក្នុងខណៈពេល​ដែល​អដ្ឋិ​ធាតុ​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត តម្កល់ទុក​នៅ​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប​នោះ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្ន ឆ្នាំ​២០១៨​នេះ នឹង​រៀបចំ​ពិធីបុណ្យ​បង្សុកូល ឧទ្ទិស​កុសល​ផល​បុណ្យ ដល់​ដួង​វ​វិញ្ញាណក្ខន្ធ​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត ក្រោម​ព្រះរាជាធិបតីភាព ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×