Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​លោក​! បាត់​កូនប្រុស​តូច​តាមរក​ពេញ​១​យប់ ភ្លឺ​ឡើង​រកឃើញ​កូន​លង់​ក្នុង​ទឹកស្ទឹង ម្តាយ​ចុះទៅ​ស្រង់​យំ​ស្ទើរ​ស្លាប់​ខ្លួន​!!

spot_img

​ក្រោយពី​បាន​លើកដៃ​សំពះ ស្នើសុំ​បងប្អូន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជួយ​ស៊ែរ ក្រែង​បាន​ដល់​បងប្អូន​ណា​ដែល​បាន​ប្រទះឃើញ​កូនប្រុស​អាយុ ៣ ឆ្នាំ ​ម្នាក់​របស់ខ្លួន ដែល​បាន​បាត់​តាំងពី​ក្បាល​ព្រលប់​យប់មិញ (៤ ធ្នូ​) រហូតដល់​ម៉ោង ៥ ភ្លឺ​ថ្ងៃទី​៥ ធ្នូ ជួយ​ផ្តល់ដំណឹង ឥឡូវនេះ បងស្រី​ម្នាក់​ឈ្មោះ បង​ប៉ោង ធ្វើការ​នៅ​ហាង​ធ្វើ​ក្រចក​មួយកន្លែង នៅក្នុង​ផ្សារណាត់ ក្រុង​បាត់ដំបង បាន​រកឃើញ​កូន​ហើយ ប៉ុន្តែ ជាការ​រកឃើញ​ដ៏​មហា​សែន​ស្លុតចិត្ត​ស្ទើរ​ស្លាប់ខ្លួន​តែម្តង ព្រោះតែ​កូន​បាន​លង់​ក្នុង​ទឹកស្ទឹង​សង្កែ​ស្លាប់​បាត់ទៅហើយ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bun Choup បាន​បង្ហោះ​ករណី​បាត់​ក្មេងប្រុស​ម្នាក់នេះ និង​សរសេរ​បញ្ជាក់ថា​៖ «​ក្មេង​បាន​រកឃើញ​ហើយ គេ​ស្លាប់បាត់​ហើយ លង់ទឹក​ស្ទឹង​សង្កែ បាត់តំបង​» ៕ ដោយ​៖ ឧ​ត្ត​ម​

  

spot_img
×