Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បញ្ជាក់ថា ថៅកែ​កំពង់ចម្លង​អរិយ​ក្សត្រ យក​កាំភ្លើង K59 បាញ់​សម្លាប់​ខ្លួនឯង ចំ​សៀតផ្កា ដោយសារ​មាន​វិបត្តិ​ផ្ទាល់ខ្លួន​

spot_img

​កណ្តាល ​៖ មន្ត្រីនគរបាល​ខេត្ត​កណ្តាល បានដាក់​ការសន្និដ្ឋាន​ថា​ ​លោក​ឧកញ៉ា វ៉ាន់ រ៉ា​ម៉ុន ថៅកែ​កំពង់ចម្លង​អរិយ​ក្សត្រ​-​ភ្នំពេញ​
​បាញ់​សម្លាប់​ខ្លួនឯង ដោយសារតែ​មាន​វិបត្តិ​ផ្ទាល់ខ្លួន តែ​មិន​បាន​បញ្ជាក់ថា ជា​វិបត្តិ​ស្នេហា វិបត្តិ​គ្រួសារ ឬ​វិបត្តិ​មុខ​ជំនួញ​នោះទេ​។​

​របាយការណ៍​របស់​ន​គរ​បាល​ស្រុក​ល្វាឯម ខេត្ត​កណ្តាល បានបញ្ជាក់​ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ឧកញ៉ា វ៉ាន់ រ៉ា​ម៉ុន ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​នោះ នគរបាល​ជំនាញ​ខេត្ត​បាន​ចុះទៅ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន និង​គ្រូពេទ្យ​រួមជាមួយ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ ដើម្បី​ពិនិត្យ​សាកសព​យ៉ាង​លម្អិត រួច​រក​ឃើញ​ថា ការស្លាប់​នេះ គឺ​ដោយសារ​ជនរងគ្រោះ មាន​វិបត្តិ​ផ្ទាល់ខ្លួន រួច​ចាញ់​សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង​តែ​ម្តង​។​

​ថៅកែ​កំពង់ចម្លង​អរិយ​ក្សត្រ​-​ភ្នំពេញ ពិតជា​បាន​យក​អាវុធ​ខ្លី K59 បាញ់​ខ្លួនឯង​ចំនួន​១​គ្រាប់ សម្លាប់ខ្លួន ចំ​សៀតផ្កា​ខាងស្ដាំ ធ្លាយ​មក​សៀតផ្កា​ខាងឆ្វេង បណ្ដាលឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម នៅលើ​គ្រែ​ពិតប្រាកដ​មែន ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​១៥​នាទី នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ ទីស្នាក់ ការ​កំពង់ចម្លង ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ។​

​បើ​យោងតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​បាន​បានអោយ​ដឹង​នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ មាន​ករណី​ធ្វេី​អត្តឃាត បាញ់​សម្លាប់​ខ្លួនឯង ដោយ​ប្រើបាស់​អាវុធខ្លី K59 របស់​ខ្លួនឯង បាញ់​ចំនួន ១​គ្រាប់ ចំណុច​លើ​សៀតផ្កា​ខាងស្ដាំ ធ្លាយ​មក​សៀតផ្កា​ខាងឆ្វេង​ស្លាប់​នៅលើ​គ្រែ ជើង​ម្ខាង​គង​នៅ​លើ​កៅអី​បង្អែក ក្នុង​សភាព ពាក់​ស្បែកជើង និង​ស្រោមជើង នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​ទីស្នាក់ការ​សព​ជនរងគ្រោះ ស្ថិតនៅ កំពង់ចម្លង ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ វ៉ាន់ រ៉ា​ម៉ុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នាយករង នាយកដ្ឋាន អន្តោប្រវេសន៍ និង​ជា​ម្ចាស់​ភាគហ៊ុន កំពង់ចម្លង​ទូកដរ អរិយ​ក្សត្រ​-​ភ្នំពេញ មាន​ទីលំនៅ​ផ្ទះ​លេខ ៣៣៤EOZ ភូមិ​៤ ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់យក​៖ អាវុធខ្លី ១​ដេ​ី​ម ម៉ាក K ៥៩ លេខ ៣១១៧,​បង់ ៣,​គ្រាប់ ១៧ គ្រាប់​,​សម្បក​គ្រាប់ ១, ក្បាល​គ្រាប់ ១ ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា កាលពី​វេលា​ម៉ោង​១៧​និង​១៥​នាទី ថ្ងៃ​កើតហេតុ​ខាងលើ ឈ្មោះ វ៉េង ដា​រិទ្ធ ជា​តំណាង​ឲ្យឈ្មោះ វ៉ាន់ រ៉ា​ម៉ុន ក្នុង​ការមើល​ខុសត្រូវ​កំពង់ចម្លង បាន​ចូល​ក្នុងផ្ទះ​របស់​ឈ្មោះ​វ៉ាន់ រ៉ា​ម៉ុន ដើម្បី​បូម​ប្រេង ពេល​ចូល​ទ្វាររបង បិទ​ខ្ទាស់​គន្លឹះ​ក្នុង​ជាប់ ឈ្មោះ​វ៉េង ដា​រិទ្ធ ក៏​ផ្លោះ​របង​ចូល រៀប​ទុយោ​ប្រេង ហើយ​ឈ្មោះ​វ៉េង ដា​រិទ្ធក៏​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​ឈ្មោះ វ៉ាន់ រ៉ា​ម៉ុន តែ​មិន​ឮ ក៏​ច្រាន​ទ្វារ​ចូល​ទៅ ឃើញ​ឈ្មោះ​វ៉ាន់ រ៉ា​ម៉ុន ដេក​ស្លាប់​លើ​គ្រែ​ដែក ក្រាល​ពូក និង​ហូរឈាម​ពេញ លើ​ឥដ្ឋ​ការ៉ូ បន្ទាប់មក​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​អោយបាន​ដឹង​ដំណឹង​នេះ​ភ្លាមៗ​តែម្ដង​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×