Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ចាប់ជំរិត​ជនជាតិ​ចិន ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បង្ក្រាប​និង​រំដោះ​ជនរងគ្រោះ​ទាន់ពេល​

spot_img

​រាជធានី​ព្រះសីហនុ​ ៖ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ឆេង វុទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​ជំរិត​ទារប្រាក់​នៅ​ចំណុច​ក្រុម​៤២ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៩​នាក់​។ ក្នុងនោះ​មាន​ជនរងគ្រោះ​ចំនួន ២​នាក់​។​

​យុទ្ធនាការ​ខាងលើនេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ដកហូត​វត្ថុតាង​រួមមាន​៖ អាវុធ K59 ចំនួន​១​ដើម​- គ្រាប់​ចំនួន​៤​គ្រាប់​- បង់​ចំនួន​២- ទូរស័ព្ទ​ចំនួន ៨​គ្រឿង​- ខ្នោះ​ដែក​ចំនួន​១​គូរ​- ដំបង​ជ័រ (​គ្រលាស់​ចេញ​ដែក​) ចំនួន​២ និង សម្ភារៈ​មួយចំនួន​ទៀត​។​
​មន្ត្រី​កងរាជអាវុធហត្ថ បន្តថា ជនរងគ្រោះ ត្រូវបាន​ក្រុម​ជនសង្ស័យ​ធ្វើ​ទារុណកម្ម​ពេញ​ដងខ្លួន​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឱ្យដឹង​បន្ត​ថា បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​មន្ត្រី​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធ ហត្ថ កំពុង​បន្ត​នីតិវិធី ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​ចាត់ការ​បន្ត​តាមច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×