Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករសំណង់​ជិត ៣០​នាក់​ ត្រូវបាន​បាញ់​សម្លាប់​នៅ​ភាគ​ខាងកើត ប្រទេស​ឥណ្ឌូនេស៊ី​

spot_img

​កម្មករសំណង់​យ៉ាងតិច​ចំនួន ២៤​នាក់ ​ត្រូវបាន​ខ្មាន់កាំភ្លើង​មួយក្រុម​បាញ់សម្លាប់ នៅក្នុង​ខេត្ត Papua ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​ពុធ​នេះ​។​

​ទា​ហ៊ាន​ឥណ្ឌូនេស៊ី​ម្នាក់ ក៏​ត្រូវបាន​បាញ់សម្លាប់​ផងដែរ នៅពេល​ដែល​ប៉ូលីស និង​កងកម្លាំង​សន្តិសុខ​​ត្រូវ​គេ​បញ្ជូន​ទៅឲ្យ​ធ្វើការ​ស៊ើបអង្កេត​ការបាញ់ប្រ​ហារ​លើ​ក្រុម​កម្មករ​សំណង់ ដែល​កើតឡើង​កាលពី​​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។​

​មុនពេល​មាន​ការបាញ់ប្រហារ កម្មករ​ទាំងនោះ​កំពុង​ធ្វើ​ការសាងសង់​ផ្លូវ និង​ស្ពាន​ស្ថិតនៅ​តំបន់​ Nduga​។​

​ប៉ូលីស​អះអាងថា ការបាញ់ប្រហារ​នោះ​បង្កឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ផ្តាច់ខ្លួន​។ ក្រុម​ពួក​បះបោរ​ ​ទាំងនោះ​បាន​ស្នើសុំ​ផ្តាច់ខ្លួន និង​ចង់បាន​ឯករាជ្យ​នៅ​ក្នុង​ខេត្ត Papua អស់​រយៈពេល​ជាច្រើន​​ទសវត្ស​ន៍​មកហើយ​។​

​អ្នកនាំពាក្យ​យោធា​ឥណ្ឌូនេស៊ី លោក Muhammad Aidi បាន​និយាយថា ហេតុការណ៍​បាញ់ប្រហារ​​នោះ​បាន​កើតឡើង​នៅ​ពេល​ក្រុម​ពួក​ផ្តាច់ខ្លួន​បាន​ប្រារព្ធ​ធ្វើ​ពិធី ដើម្បី​រំលឹក​ដល់​អ្វី​ដែល​ពួកគេ​ហៅ​ថា​ថ្ងៃ ឯករាជ្យ (​ថ្ងៃទី ១ ខែ​ធ្នូ​)​។​

​លោក​បញ្ជាក់ទៀតថា នៅពេល​ក្រុម​នោះ​កំពុង​ធ្វើ​ពិធី មាន​កម្មករ​សំណង់​ម្នាក់​មក​ពី​ក្រុមហ៊ុន PT Istaka Karya ត្រូវបាន​គេ​រាយការណ៍​ថា បានធ្វើការ​ថត​រូបភាព បណ្តាលឲ្យ​ក្រុម​ផ្តាច់ខ្លួន​នោះ មានការ​ខឹងសម្បារ និង​ក៏​បាន​ធ្វើ​ការវាយប្រហារ​លើ​ពួកគេ​តែម្តង​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×