Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ចម្លែក​! លួច Laptop គេ​ហើយ អាណិត​ម្ចាស់​របស់​ពេក ក៏​ផ្ញើ​សារ​មក​សូមទោស​វិញ​

spot_img

​នេះ​អាច​ថា​ជា​រឿង​ដ៏​ចម្លែក​មួយ ដែរ​លោក​ចោរ​បាន​លួច​របស់​មានតម្លៃ​គេ​ហើយ ប៉ុន្តែ​បែរជា​​អាណិត​ដល់​ម្ចាស់​របស់ ហើយក៏​បាន​ផ្ញើ​សារ​មក​សូមទោស​វិញ​។​

​សិស្ស​សកល​វិទ្យាល័យ​ម្នាក់​ឈ្មោះ Stevie Valentine មកពី​ទីក្រុង Birmingham ប្រទេស​អង់គ្លេស​ ​បាន​លាតត្រដាង​រឿង​របស់​មិត្តភក្តិ​គាត់​ម្នាក់ ដែល​ត្រូវ​លោក​ចោរលួច​កុំព្យូទ័រ​យកទៅ ហើយ​អ្វី​ដែល​​ចម្លែក​នោះ មិត្តភក្តិ​របស់​គាត់​បា​ន​ទទួល​អ៊ី​ម៉ែ​ល​មួយ​ពី​លោក​ចោរ រៀបរាប់​ពី​ការ​សូមទោស និង​មូលហេតុ​ដែល​ធ្វើឲ្យ​គេ​លួច​។​

​ចោរ​នោះ លួច​តែ​កុំព្យូទ័រ​ទេ ដោយ​ទុក​កាបូប​លុយ និង​ទូរស័ព្ទឲ្យ​ម្ចាស់​របស់​វិញ ដើម្បី​ជា​ការ​ប៉ះប៉ូវ​។​

​ខាងក្រោម​នេះ​ជា​សារ​ទាំងស្រុង ដែល​លោក​ចោរ​សរសេរ​រៀបរាប់ បាន​យ៉ាង​ល្អ​ ៖

“​សួស្តី​! ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំងណាស់ ដែល​លួច Laptop របស់​អ្នក​។ ខ្ញុំ​ក្រ​ខ្លាំងណាស់ ហើយ​ពិត​​ជា​ត្រូវការ​លុយ​។ ខ្ញុំ​បាន​ទុក​ទូរស័ព្ទ និង​កាបូប​លុយ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា វា​អាច​ប៉ះប៉ូវ​បាន​បន្តិចបន្តួច​​ដែរ​។​”

“​ខ្ញុំ​ដឹង​ថា អ្នក​ជា​សិស្ស​សកល​វិទ្យាល័យ​។ ប្រសិន​ជា​មាន​ឯកសា​រណា​សំខាន់​ដែល​អ្នកត្រូវការ អ្នក​អាច​ប្រាប់​ខ្ញុំ​មក​ចោះ ខ្ញុំ​នឹង​ផ្ញើ​វា​ទៅ​អោយ​អ្នក​វិញ​។ សូមទោស​ជាថ្មី​ម្តងទៀត​”៕ ដោយ សុភ័ក្ត្រ

ប្រភព៖ Mirror

spot_img
×