Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅចាំ​ពួកគាត់​ទេ​! គូស្នេហ៍​វ័យ​ខុសគ្នា​ប្រៀបបាន​តា និង​ចៅស្រី តែ​កុំ​ស្មាន តា​ចេះ Surprise ប្រពន្ធ​ទៀត ក្មេងៗ​ឃើញ​ហើយ​សុំ​ខ្មាស​ចឹ​ង​ហ្មង​!!

spot_img

​កំពង់ធំ​៖ គូស្នេហ៍​មួយគូ​ដែលមាន​វ័យ​ខុសគ្នា​ប្រៀបបាន​តា និង​ចៅស្រី ខណៈ​ខាង​ប្រុស​មាន​វ័យ​រហូត ៥០ ឆ្នាំ ប្លាយ រីឯ​ខាង​ស្រី​មាន​វ័យ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ បាន​បង្ក​ការភ្ញាក់ផ្អើល និង​ទទួល​ការរិះគន់​ដែល​មនុស្ស​ភាគច្រើន​ថា «​រង​ឥទ្ធិពល​នៃ​អំណាច​ទឹក​លុយ​» ។ ប៉ុន្តែ តាម​ការពិត​នោះ ពុំមែន​ដូច្នេះ​ទេ គឺ​អ្នក​ទាំងពីរ​ស្រលាញ់គ្នា​ចិត្ត​និង​ចិត្ត​ប៉ុណ្ណោះ ពុំមាន​ការបង្ខិតបង្ខំ ឬ ឥទ្ធិពល​ដុល្លារ​អ្វី​ផ្សេង​នោះទេ ។ នេះ​បើតាម​ការបញ្ជាក់​ពី​ខាង​ស្រី បន្ទាប់ពី​រឿងនេះ​បាន​ផ្ទុះ​កក្រើក​ហ្វេ​ស​ប៊ុ​ក អស់​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ ។​

​បើទោះបី​នៅតែ​ទទួលរង​ពាក្យ​មិនល្អ​ផ្សេងៗ​ពី​អ្នកដទៃ​យ៉ាងណាក៏ដោយ តែ​អ្នក​ទាំងពីរ​បាន​សន្យា​ជាមួយគ្នា​តស៊ូ​ជំនះ និង​មើលថែរក្សា​ចំណង​ស្នេហ៍​មួយ​នេះ ឲ្យ​កាន់តែ​រឹងមាំ​ទ្វេដង ។ ជាក់ស្តែង​ថ្មីៗ​នេះ ភរិយា​តូចតន់​ដ៏​ស្រស់ស្អាត​ម្នាក់នេះ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chanthy Chamming បាន​បង្ហោះ​សារ​ដ៏​រីករាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ត្រលប់​មកពី​ធ្វេ​ី​ការ​ភ្លាម​. ស្វាមី​អោយ​បេ​ី​កកែប​ម៉ូតូ​. ចេះ​Surprise ទៀត​. ទិញ​ដប​ទឹក​អោយ​ប្រពន្ធ​សម្រាប់​ពេល​ធ្វេ​ី​ការ​. ហេ​ី​យ​ធ្វេ​ី​ម្ហូប​ឆ្ងាញ់ៗ​. អរគុណ​ស្វាមី​សំ​នប់​ចិត្ត​. អរគុណ​គ្រប់យ៉ាង​. អូន​ស្រលាញ់​បង​. ស្រលាញ់​បំផុត​. យេ​ី​ង​នឹង​មេ​ី​ល​ថែរក្សា​គ្នា​រហូត​ទៅ​. អូន​មិនដែល​អន់ចិត្ត​នឹង​សម្ដី​អ្នកដទៃ​ឡេ​ី​យ​. សំខាន់​ពួក​យេ​ី​ង​ស្រលាញ់គ្នា​ចិត្តនឹង​ចិត្ត​.. ស្វាមី​ល្អ​របស់​អូន​.» ៕ ដោយ​៖ ចន្ទី​

 

spot_img
×