Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ធំ​២​សុំ​រៀបចំ​ការប្រគំ​តន្ត្រី​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល​ខាងមុខ​

spot_img

​ភ្នំពេញ​ ៖​ ក្រុមហ៊ុណាហ្គា​វើល និង​ក្រុមហ៊ុន​ហង្ស​មាស​បាន​ស្នើសុំ​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​រៀបចំ​ការប្រគំ​តន្ត្រី​ក្នុងឱកាស​ឆ្លង​ឆ្នាំ​២០១៧ ចូលឆ្នាំ​២០១៨ នៅ​យប់​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះ​។ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ​នៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ម្ចាស់​សំណើ​ដែល​ស្នើសុំ​រៀបចំ​ប្រគំ​តន្ត្រី​ក្នុងឱកាស​ឆ្លង​ឆ្នាំ​ខាង​មុខ​ដើម្បី​ត្រួតពិនិត្យ​និង​រៀបចំ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ឱ្យបាន​ច្បាស់លាស់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មក​កំសាន្ត​ប្រកបដោយ​សុវត្ថិភាព​និង​សប្បាយរីករាយ​។ កិច្ចប្រជុំ​នេះ​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​ជា​អធិបតីភាព​រួមជាមួយ​មន្ទីរ​ពាក់ព័ន្ធ​កងកម្លាំង​មាន​សមត្ថកិច្ច​ប៉ូលិស​និង​កងរាជអាវុធហត្ថ​រាជធានី​និង​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ទាក់ទិន​នឹង​ការរៀបចំ​ខាងលើ​នា​រសៀល​ថ្ងៃ​ទី​៨​ខែ​ធ្នូ​នេះ​លោក ម៉េត មាស​ភ័ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ក្រុមហ៊ុន​ឯកជន​ធំ​ចំនួន​២​បាន​ស្នើ​សុំ​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​រៀបចំ​ការប្រគំ​តន្ត្រី​ក្នុងឱកាស​ឆ្លង​នោះ​មាន​ក្រុមហ៊ុណាហ្គា​វើល​និង​ក្រុមហ៊ុន​ហង្សមាស​។​ដោយ​ក្រុមហ៊ុន​ណាហ្គា​វើល​សុំ​ធ្វើ​នៅ​លើ​សួនច្បារ​មុខ​ណាហ្គា​វើល​តែម្ដង​តែ​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ​មិន​អនុញ្ញាតឱ្យ​ធ្វើ​នៅ​លើ​សួនច្បារ​ឡើយ​ខ្លាច​ខូច​ស្មៅ​សួន​និង​ខូច​សណ្ដាប់ធ្នាប់​ដោយ​ឱ្យ​រើស​ទីតាំង​ផ្សេង​ពី​នោះ​និង​នៅក្បែរ​ណាហ្គា​វើល​នេះដែរ​។​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ឱ្យ​ទាក់ទង​ពិភាក្សា​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជាមួយ​ខណ្ឌ​ចំកា​មន​ក្រោយ​ពិភាក្សា​គ្នា​និង​រក​ទីតាំង​រួច​ចាំ​ដាក់​ឆ្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ម្ដងទៀត​ដើម្បី​អនុញ្ញាត​ជាក់ស្ដែង​នៅពេល​ក្រោយ​។​

​ចំណែក​ក​ក្រុមហ៊ុន​ហង្ស​មាស​អ្នកនាំពាក្យ​បាន​បញ្ជាប់​ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​រៀបចំ​ប្រគំ​តន្ត្រី​តាម​សំណូមពរ​នៅ​ទីលាន​សួនច្បារ​មុខ​វត្ត​បទុម​វ​តីដោយការ​រៀបចំនោះ​នៅលើ​ថ្មក្រា​នីត​មិនមែនលើ​សួនច្បា​រ​និង​ខូច​ស្មៅ​ឬ​ផ្កា​នោះ​ទេ​។​ក្រោយ​ចប់​ការប្រគំ​តន្ត្រី​ក្រុមហ៊ុន​ដាក់សំណើ​រៀបចំ​ប្រមូល​សំរាម​និង​កាកសំណល់​និង​សង​ការខូចខាត​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

​​គួរបញ្ជាក់​ថា​៖​ជា​រៀងរាល់ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​មាន​ការរៀបចំ​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​នេះ​ជាច្រើន​កន្លែង​នៅ​តាម​ទីតាំង​ឯកជន​របស់​គេ​ដូចជា​នៅ​តាម​សណ្ឋាគារ ក្រុមហ៊ុន រោងចក្រ​សហគ្រាស​នា​ចំណែក​ទីតាំង​សាធារណៈ​មាន​តែ​ក្រុមហ៊ុន​ធំៗ​ដូច​ណាហ្គា​វើល​និង​ក្រុមហ៊ុន​ហង្សមាសជា​ដើម​ធ្វើ​ក្នុង​នោះ​មាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​នៅ​វត្ត​ភ្នំ​មាន​ការបាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​ថែមទៀត​ផង​៕ ដោយ​៖​កូឡាប​

spot_img
×