Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មាន​អ្នក​ច្រណែន​ឈ្នានីស ក្នុង​ការងារ ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​ខ្លួន​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ មាន​ការប្រែប្រួល​ច្រើន ត្រូវ​ចំណាយ​ប្រាក់​ច្រើន ។ មនោសញ្ចេតនា គួរ​កំណត់​ច្បាស់លាស់ មនោសញ្ចេតនា​របស់​ខ្លួន​ឯង ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា គួរ​គោរព រក្សា​មនោសញ្ចេតនា បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​ថោះ ៖ ការងារ មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​រឿង​អ្នកដទៃ បញ្ចៀស​កុំ​ឲ្យ​ថ្នាក់​លើ​សម្លឹង​អ្នក​ក្នុង​ផ្លូវ​អាក្រក់ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ងាយ​កើតរឿង​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​វិនិយោគ​ក្នុង​វិស័យ​អចល​ទ្រព្យ ។ លុយកាក់ អាច​បញ្ចេញ​ប្រាក់​រកស៊ី បាន​ជោគជ័យ​ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ក្តាប់​ឱកាស​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ ។ លុយកាក់ ប្រសិនបើ​បោះទុន​វិនិយោគ​នឹង​ទទួលបាន​លទ្ធផល​ល្អ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​មមី ៖ ការងារ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការចរចារ សហការ​រកស៊ី ។ លុយកាក់ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា ល្អប្រសើរ ។

​ឆ្នាំ​មមែ ៖ ការងារ ត្រូវបង្កើត​ផែនការ​ច្បាស់លាស់​ក្នុង​ការងារ ។ លុយកាក់ គួរ​ចេះ​ប្រើ​ឱកាស​ដើម្បី​រក​ប្រាក់ ។ មនោសញ្ចេតនា មានរឿង​ប្រែប្រួល​ច្រើន ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ​របស់​ខ្លួន កុំ​ឈឺឆ្អាល​រឿង​អ្នក​ដទៃ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ងាយ​កើត ទំនាស់​នឹង​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ ប្រយ័ត្ន​កុំ​ជ្រៀតជ្រែក​កិច្ចការ​អ្នកដទៃ នាំ​ឲ្យ​ថ្នាក់​លើ​មិន​ពេញចិត្ត ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា កើត​ការខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ រលូន​ល្អ អ្វី​ប្រព្រឹត្តទៅ​ដោយ​លក្ខណៈ​ងាយស្រួល ។ លុយកាក់ ចំណូល​កើនឡើង ។ មនោសញ្ចេតនា ល្អប្រសើរ ជា​ថ្ងៃ​ដ៏​សក្តិសម​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ មិន​ត្រូវ​តឹងរ៉ឹង​ហួស​ក្នុង​ការងារ គួរ​ប្រយ័ត្ន​ពី​សុខភាព ។ លុយកាក់ កើត​មាន​ខ្ទង់ចំណាយ​ច្រើន ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕​

spot_img
×