Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន​! នារី​គ្រប់គ្នា​គេ​ចិញ្ចឹម​ឆ្កែ​ឆ្មា​ធម្មតា តែ​ស្រី​ស្អាត​ម្នាក់នេះ​វិញ បែរជា​ជ្រើសរើស​ចិញ្ចឹម​ចចក ម៉ែ មិនចេះ​តិច​ក្បាល​…. (​វីដេអូ​)

spot_img

​នារី​អាយុ ២០ ឆ្នាំ​ម្នាក់ រស់នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ត្រូវ​បានផ្តល់​រហ្សនាម​ថា «​ម្ចាស់​ក្ស​ត្រី​នៃ​សត្វ​ចចក​» ។ នាង Zhou Xinyue ត្រូវបាន​ដឹងថា បាន​កំពុង​ចិញ្ចឹមសត្វ​ឆ្កែចចក​មួយ​ហ្វូង​ចំនួន ៣៦ ក្បាល នៅក្នុង​កសិដ្ឋាន​របស់​នាង​មួយកន្លែង នៅក្នុង Chifeng នៅក្នុង​ម៉ុង​ហ្គោ​លី ។​

​នៅក្នុង​វីដេអូ​វី​កំពុង​ទទួល​ការចាប់អារម្មណ៍​មួយ Zhou ត្រូវបាន​គេ​មើលឃើញថា បាន​កំពុងផ្តល់​ចំណី និង​ប្រឡែង​លេង​ជាមួយ​សត្វ​ឆ្កែចចក​ចំនួន​៨​ក្បាល ដោយ​គ្មាន​បញ្ហា​អ្វី​នោះទេ ។​

​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន Beijing Youth Daily, Zhou បាន​បញ្ចេញ​ឲ្យ​ដឹងថា នាង​បាននិងកំពុង​នៅ​ជាមួយ​សត្វ​ឆ្កែចចក​ទាំងនោះ ចាប់តាំងពី​នៅ​វ័យ​កុមារ​ម្លេះ ។ ជាក់ស្តែង ពូ​របស់​នាង​ដែលជា​អ្នក​បង្កាត់​ពូជ​ម្នាក់ បាន​កំពុង​ចិញ្ចឹម​ពួកវា​ចំនួន​៤​ក្បាល​ផងដែរ ។​

​កាសែត South China Morning Post បាន​ដកស្រង់​សម្តី Zhou ដោយ​និយាយថា​៖ «​ខ្ញុំ​ចូលចិត្ត​ឆ្កែ ចាប់​តាំង​នៅពេល​ខ្ញុំ​នៅ​តូច​ម្លេះ ។ គ្រួសារ​ខ្ញុំ​បាន​ចិញ្ចឹម​ឆ្កែ​ពីរ​បី​ក្បាល ហើយ​នៅពេល​ខ្ញុំ​ទៅលេង​ពូ​ខ្ញុំ ហើយ​បានឃើញ​ឆ្កែចចក​ទាំងនោះ ខ្ញុំ​មាន​អារម្មណ៍​ចូលចិត្ត​ប្រាស្រ័យ​ជាមួយ​ពួកវា​ខ្លាំងណាស់​» ។​

​ដូចនឹង​មនុស្ស​ភាគច្រើន​ផងដែរ ដំបូង Zhou ក៏មាន​ការភ័យខ្លាច​យ៉ាងខ្លាំង នៅពេល​នាង​បាន​ជួប​ពួកវា ។ ប៉ុន្តែ ដោយមាន​ការណែនាំ​ពី​ពូក​របស់​នាង ចុងក្រោយ នាង​ក៏បាន​រៀន​ចងខ្សែ​ចិញ្ចឹម​ពួកវា ។​

​នាង​បាន​រំឭក​ឲ្យ​ដឹង​ទៀតថា​៖ «​ខ្ញុំ​ខ្លាច​ពួកគេ ហើយ​ពួកគេ​ក៏​ខ្លាច​ខ្ញុំ​ដែរ ។ ប៉ុន្តែ ខ្ញុំ​បាន​គំរាម​ពួកវា​ដោយ​ការប្រុងប្រយ័ត្ន​ជានិច្ច​, សង្កេត​សង្កេតមើល​ពួកគេ​យ៉ាង​ជិតស្និទ្ធ ហើយ​ចំណាយពេល​ជាមួយ​ពួកគេ​ស្ទើរតែ​រៀងរាល់ថ្ងៃ​»​។​

Zhou បានចាប់ផ្តើម​ចិញ្ចឹមសត្វ​ឆ្កែចចក​ទាំងនោះ​ដោយ​ខ្លួនឯង នៅ​អាយុ ១៦ ឆ្នាំ ក្រោយ​ទើបតែ​បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ ។ នាង​ក៏មាន​គម្រោង​ធ្វើ​រឿងនេះ​តទៅទៀត នៅ​ថ្ងៃ​អនាគត ។​

​បច្ចុប្បន្ននេះ Zhou បាន​កំពុង​ទទួល​រ៉ាប់រង​ផ្តល់​ចំណី​ដល់​សត្វ​ចិញ្ចឹម​ដ៏​មិនធម្មតា​នេះ​របស់​នាង ជាមួយ​សាច់​សរុប ១០ គីឡូក្រាម ក្នុង​មួយថ្ងៃៗ ដែល​ក្នុងនោះ​រួ​មាន មាន់ និង​ចៀម ផងដែរ ។​

​សម្រាប់​ការងារ​របស់​នាងៗ ទទួលបាន​សំណង​ប្រចាំខែ​ចំនួន 2.800 យន់ (410$) ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ nextshark)​

spot_img
×