Friday, September 17, 2021

សម្ដេច​តេជោ ហ៊ុន សែន នឹង​ជួប​ជាមួយ​អ្នកសារព័ត៌មាន ជា​លើក​ទី​៣ នៅ​កោះ​ពេជ្រ​

​ភ្នំពេញ ​៖ សេចក្ដីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ស្តីពី ការចុះឈ្មោះ​ចូល​រួម​ពិធី​ជួបជុំ​រវាង​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា និង​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្ដនា​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា អ្នកសារព័ត៌មាន​ទាំងអស់ ដែល​មាន​បំណង​ចូលរួម​ក្នុង​ពិធី​ខាងលើ តម្រូវឲ្យ​មាន​ការចុះឈ្មោះ នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ដើម្បី ទទួលបាន​ប័ណ្ណ​ចូលរួម​។ ក្រសួង​ព័ត៌មាន នឹង​ចាប់ផ្ដើម​ចុះឈ្មោះ អ្នកសារព័ត៌មាន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ យ៉ាងយូរបំផុត​៕ ​ដោយ​ ៖ ​កូឡាប​