Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ ស្នើសុំ​ដល់ ប្រធានាធិបតី​បារាំង​ផ្តល់​ឯកសារ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​

spot_img

​ឡាវ​ ៖ នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា និង​ឡាវ​) បាន​អំពាវនាវ និង​ស្នើសុំ​ដល់ ប្រធានាធិបតី​បារាំង ក៏​ដូច​ជា​រដ្ឋាភិបាល​បារាំង សូម​ជួយ​បញ្ចូន​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ ដែល​ផ្ដល់​នូវ​ផលប្រយោជន៍ ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​។ ទោះជា​យ៉ាងណា សម្ដេច​តេជោ ហ៊ុន សែន និង​នាយករដ្ឋមន្ដ្រី​ឡាវ ក៏​បាន​ធ្វើ​ការប្ដេជ្ញាចិត្ត​ខ្ពស់ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​ចប់​កាន់តែ​ឆាប់​បំផុត​។​

​ច្បាស់​ណាស់ បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគី​រវាង អស់​រយៈពេល​២​ម៉ោង​មក គឺ ឯ​ឧ ថង លូន​ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ និង សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា នៅក្នុង​វិមាន​រដ្ឋាភិបាល​ឡាវ​នា​ទីក្រុង​វៀង​ច័ន្ទ​។​

​ឯ​ឧ ថង​លូន ស៊ី​សូលី​ត នាយក​រដ្ឋ​មន្ត្តី​ឡាវ បាន​មានប្រសាសន៍ថា ភាគី​ទាំងពីរ​បាន​ឯកភាព​ក្នុង​ការចុះហត្ថលេខា​លើក​ឯកសារ​មួយចំនួន​នៅ​ថ្ងៃ​នេះ​រួច​ហើយ ដើម្បី​យកទៅ​អនុវត្ត​ឲ្យបាន​ចេញ​ជា​រូបរាង​នៅពេល​ឆាប់ៗ​នេះ​។ ចំពោះ​ការដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​គឺ​បាន​ស្ងប់ស្ងាត់​ហើយ​។ ភាគី​ទាំងពីរ​ឡាវ​កម្ពុជា​បាន​រួមគ្នា​ដោះស្រាយ​មិនឲ្យ​មាន​អ្វី​កើតឡើង​នោះ​ទេ​។ ហើយ​ចំពោះ​អ្វី​ដែល​នៅ​សេសសល់​ខាងមុខ​នោះ​គឺ​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត​។​

​ឯ​ឧ ថង​លូន ស៊ី​សូលី​ត បាន​មានប្រសាសន៍ថា រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​ឡាវ​បាន​ចាត់ទុកថា ដំណើរ ទស្សនកិច្ច​របស់ សម្តេច​តេជោ មកកាន់​ប្រទេស​ឡាវ​នេះ គឺជា​កិត្តិយស​ដ៏​ធំធេង​ក្នុង​ការពង្រឹង​នូវ​ទំនាក់ទំនង​ឡាវ​-​កម្ពុជា ដែល​ជា​មិត្ត​ស្និទ្ធស្នាល​និង​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​។ ឯ​ឧ ថង​លូន ស៊ី​សូលី​ត ក៏​បាន​អបអរសាទរ​ចំពោះ​សម្តេច​តេជោ ដែល​បាន​ជាប់​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ជា​ថ្មី​ម្តងទៀត ហើយ​បាន​ជ្រើសរើស​ប្រទេស​ឡាវ​ជា​ប្រទេស​ទី​មួយ​ក្នុង​តំបន់​អាស៊ាន ក្នុង​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​មុនគេ​នាពេលនេះ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ឡាវ​ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​សម្ដេច និង​គណៈប្រតិភូ​ដ៏​កក់ក្តៅ​ក្នុង​ពេល​ធ្វើដំណើរ​ទស្សន​កិច្ចរ បស់​សម្ដេច​តេជោ មក​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​នាពេលនេះ​។ សម្ដេច​តេជោក៏បាន​ឯក​ភាព​ចំពោះ​ការលើកឡើង​របស់ លោក ថង​លូន ស៊ី​សូលី​ត ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឡាវ ហើយ​សម្ដេច​បាន​បញ្ជាក់​នូវ​ចំណុច​បន្ថែម​មួយចំនួន ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ការពិភាក្សា និង​ការចុះហត្ថលេខា​នៅថ្ងៃនេះ​។ ទិដ្ឋភាព​នៃ​កិច្ចសហប្រតិបត្តិការ​បន្ថែម​នៃ​ប្រទេស​យើង​ទាំង​ពីរ​ថ្ងៃនេះ គឺ​មិនមែន​ជា​ការចាប់ផ្ដើម​នូវ​ទំនាក់ទំនង​របស់​យើង​នោះ​ទេ ប៉ុន្តែ​នេះ​គឺជា​ការពង្រីក និង​ពង្រឹង​បន្ត​ទៀត​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រីករាយ និង​បាន​អបអរសាទរ​ចំពោះ​ការ​រស់​ឡើង​វិញ​នៃ​ប្រជាជន​យើង​ទាំង​ពីរ​ជាពិសេស​នៅ​តាម​ព្រំដែន​ហើយ​នៅថ្ងៃនេះ គឺ​យើង​ក៏​បាន​ចុះហត្ថលេខា​ស្ដី​អំពី​ការផ្គត់ផ្គង់​អគ្គិសនី​ពី​ឡាវ​មក​ផ្គត់ផ្គង់​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ​។ មួយទៀត​យើង​ក៏​បាន​ឯកភាពគ្នា​ពី​ការតភ្ជាប់​ស្ពាន​ត​ភ្ជាប់​ពី​ភាគ​ខាងជើង​នៃ​ខេត្ត​ស្ទឹងត្រែង ខេត្ត​ព្រះវិហារ រហូតដល់​ខេត្ត​ចំប៉ា​សាក់ ដែល​ផ្ដល់​ឱកាស​ឲ្យ​ប្រជាជន​ប្រទេស​ទាំង​សងខាង​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ ហើយ​ទំនាក់ទំនង​ក្នុង​វិស័យ​អប់រំ ទេសចរណ៍ វប្បធម៌ និង​វិស័យ​ផ្សេងៗ​ទៀត​ដែល​បាន​គ្របដណ្ដប់​រួចហើយ​នៅ​ក្នុង​ការ​ការពិភាក្សា​កាលពី​ព្រឹក​មិញ​នេះ​។​

​ទាក់ទង​ទៅនឹង​ការដោះស្រាយ​បញ្ហា​ព្រំដែន​វិញ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នឹង​ខិតខំ​រាំង​ស្កាត់​នូវ​បទល្មើស​ផ្សេងៗ​ដែល​កើត​មាន​ឡើង​នៅតាម​ព្រំដែន​។ ប្រទេស​ទាំង​ពីរ​បាន​ចាត់ទុក​តំបន់​អូរ​តា​ង៉ាវ ជា​តំបន់​ដែល​មិន​ទាន់​បាន​ដោះស្រាយ ដោយ​ផ្តោត​ទៅលើ​លក្ខខណ្ឌ ៖

​ទី​១)​គឺ​គ្មាន​វត្ត​មាន​កងទ័ព​នៃ​ប្រទេស​នៅ​តំបន់​នោះ​

ទី​២)​គឺ​គ្មាន​ប្រជាជន​ធ្វើ​អាជីវកម្ម​នៅ​ទីនោះ និង​

ទី​៣)​នៅ​ពេល​ចុះ​ត្រួតពិនិត្យ គឺ​ភាគី​ត្រូវតែ​ធ្វើ​រួមគ្នា រួម​ទាំង​លើគោក ផ្លូវទឹក និង​ផ្លូវអាកាស​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏​បាន​អះអាង​ផងដែរ​ថា ក្នុង​ដំណើរ​បំពេញ​ទស្សន​ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃស្អែក ភាគី​ទាំង​ពីរ​កម្ពុជា​-​ឡាវ នឹង​ពិភាក្សា​គ្នា​បន្ត​លើ​បញ្ហា​ព្រំដែន ដើម្បី​ពង្រាង​ឯកសារ​ផ្ញើ​ទៅកាន់​ភាគី​បារាំង​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​។ ពោល​ការងារ​នេះ​ទុក​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស នៃ​ប្រទេស​ទាំង​ពីរ​ជា​អ្នកអនុវត្ត​។ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បានបញ្ជាក់​ថា រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ទាំងពីរ ត្រូវ​រៀបចំ​បែបបទ​បច្ចេកទេស​យ៉ាងណា​ឲ្យ​ភាគីបារាំង​ផ្ទេរ ផែនទី​ពីរ ខ្នាត 1/100,000 មក​ផែនទី UTM ខ្នាត 1/50,000 ដែល​ជា​ចំណុច​ត្រូវធ្វើ​មុនគេ ហើយ​ចំណុច​ទី​២ បន្ដ​ស្នើសុំ​ទៅ​បារាំង​ផ្ដល់​នូវ​ឯកសារ​នានា​ដែល​ទាក់ទង​ជាមួយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ ជាពិសេស​គឺ​តំបន់​ចំនួន​១៦% ដែល​នៅ​សេសសល់​។​

​នៅ​ព្រឹក​ថ្ងៃទី ៥ ធ្នូ ដដែល​នេះ​ដែរ បន្ទាប់​ពី​ជំនួប​ទ្វេភាគី​រួចមក សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯ​ឧ ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បាន​អញ្ជើញ​អធិបតី និង​ជា​សាក្សី​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៤​ដូចជាៈ​

១) កិច្ចព្រម​ព្រៀង​ស្តីពី​វិស័យ​អប់រំ សម្រាប់​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ​២០២៤​។​

២) អនុស្សារណ​:​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្ប​: សម្រាប់​ឆ្នាំ​២០១៩-២០២១ ។​

៣) អនុស្សារណ​:​នៃ​ការយោគយល់​គ្នា ស្តី​ពី​ការខ្ចី​សត្វ​ដំរី​សម្រាប់​ការបង្ហាញ​សិល្ប​: និង​ការផ្លាស់ប្តូរ​វប្បធម៌ នៅ​សួន​សត្វសា​ហ្វារី រាជធានី​ភ្នំពេញ ។​

៤) អនុស្សារណ​:​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចព្រមព្រៀង​ទិញ​-​លក់ ថាមពល​អគ្គិសនី​តាម​តង់ស្យុង​ខ្ពស់ ២៣០ និង​៥០០​គីឡូ​វ៉ុល ពី​ស្ថានីយ៍​បាន​ហាត ប្រទេស​ឡាវ មក​ស្ថានីយ៍​ស្ទឹងត្រែង របស់​ប្រទេស​កម្ពុជា​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×