Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម ៖ ចាប់ខ្លួន​អតីត​សមាជិក​ការិយាល័យ​នយោបាយ លេខា​បក្ស​ក្រុង​ហូជីមិញ Dinh La Thang បច្ចុប្បន្ន​ជា​អ្នកតំណាងរាស្ត្រ អនុប្រធាន​គណៈ​សេដ្ឋកិច្ច​បក្ស​

spot_img

ម្សិលមិញ​នេះ (៨/១២) លោក Dinh La Thang អនុប្រធាន​គណៈ​សេដ្ឋកិច្ច​មជ្ឈិមបក្ស និង​ជា​អតីត​សមាជិក​ការិយាល័យ​នយោបាយ លេខា​បក្ស​ក្រុង​ហូជីមិញ បាន​ត្រូវ​ចោទប្រកាន់​ទោស ហើយ​ចាប់​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​។ មុន​នោះ​បន្តិច​លោក​ក៏​ត្រូវបាន​ផ្អាក​ជីវភាព​បក្ស និង​មុខនាទី​ទាំងឡាយ​ក្នុង​បក្ស​ក៏ដូចជា​សិទ្ធិ​ជា​តំណាងរាស្ត្រ​។​

​លោក Dinh La Thang

​ប៉ូលិស​វៀតណាម បាន​ប្រកាស​ជា​សាធារណៈ​ថា លោក Thang ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បម្រើឲ្យ​ការស៊ើបអង្កេ​តទាក់ទង​ដល់​ករណី​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ២​គឺ ៖ ចេតនា​ធ្វើ​ខុសពី​ការកំណត់​របស់​រដ្ឋ ក្នុង​ការគ្រប់គ្រង​សេដ្ឋកិច្ច​នាំមក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ រំលោភ​លើ​មុខងារ​សិទ្ធ​អំណាច កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ បង្ក​ឲ្យ​បាត់បង់​ទឹកប្រាក់ ៨០០​ប៊ី​លានដុង (​ប្រមាណ ២០០​លាន​ដុល្លារ​) តាមរយៈ​ការប្រើប្រាស់​ទុន​របស់ សម្ព័ន្ធ​ប្រេងកាត​វៀតណាម (PVN) ចូលរួម​ជាមួយ​ធនាគារ Oceanbank អំពើពុករលួយ​កើតឡើង​ក្នុង​អគ្គ​ក្រុមហ៊ុន​សាងសង់​ប្រេងកាត (PVC)…​ល​។​

​នេះ​ជា​លើកដំបូង​ហើយ​ដែល​ប្រទេស​វៀតណាម បាន​បង្ហាញ​នូវ​សកម្មភាព​ប្រឆាំង​អំពើពុករលួយ “​ដាច់ខាត​” បំផុត​នោះ ដោយ​ហ៊ាន​វាយប្រហារ​ពុំ​លើកលែង សូម្បី​តែ​បុគ្គល​នោះ​ធ្លាប់​ជា​សមាជិក​ការិយាល័យ​នយោបាយ​ពោរពេញ​ដោយ​អំណាច​៕ សូ​យ​ន​

spot_img
×