Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្លង​ឆ្នាំ​សកល ធ្វើឡើង​នៅ​វិមាន​ឈ្នះ ឈ្នះ ដោយ​មាន​ការប្រគំ​តន្ត្រី​សម័យ​ខ្នាត​ធំ ស្តង់​តាំងពិព័រណ៍​ផលិតផល និង​ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ សម័យ ជាច្រើន​ប្រភេទ​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ​និង​គណៈកម្មាធិការ អន្តរក្រសួង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការរៀបចំ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៨ ឈានចូល​២០១៩ ដែល​កម្មវិធី​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ចន្ទ ទី​៣១ ធ្នូ ២០១៨ នៅ​វិមាន​ឈ្នះ ឈ្នះ ស្ថិត​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​លី​យ៉ុង ផាត់ មហាវិថី​ឈ្នះ ឈ្នះ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយ​មាន​ការរៀបចំ​ប្រគំ​តន្ត្រីសម័យ​ខ្នាត​ធំ អម​ដោយ​ដាក់​ស្តង់​តាំងពិព័រណ៍​ផលិតផល ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ សម័យ ជាច្រើន​ប្រភេទ​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​មាន​អត្ថន័យ​ដូចខាងក្រោម​នេះ​ ៖

​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សម្តេច​ប​ទ្រង់​ឯកឧត្តម​លោកជំទាវ អ្នកឧកញ្ញា លោក លោកស្រី​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​បាន​ជ្រាបថា ជា​រៀងរាល់ឆ្នាំ រដ្ឋបាល​រាជធានី​ភ្នំពេញ តែងតែ​ប្រារព្ធ​វិធី​ឆ្លង​ឆ្នាំ​សា​លក នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។ ដោយឡែក​ឆ្នាំនេះ គឺជា​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ ន​យោ​បាន​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ​ហ៊ុន សែន រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​គណៈកម្មាធិការ​អន្តរក្រសួង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការរៀបចំ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៨ ឈានចូល​២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ចន្ទ ទី​៣១ ធ្នូ ២០១៨ នៅ​វិមាន​ឈ្នះ ឈ្នះ ស្ថិត​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​លី​យ៉ុង ផាត់ មហាវិថី​ឈ្នះ ឈ្នះ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយ​មាន​ការរៀបចំ​ប្រគំ​តន្ត្រីសម័យ​ខ្នាត​ធំ អម​ដោយ​ដាក់​ស្តង់​តាំងពិព័រណ៍​ផលិតផល ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ សម័យ ជាច្រើន​ប្រភេទ​។ ដើម្បី​ញ៉ាំ​ង​ឲ្យ​បរិយាកាស ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៨ នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​មហា​ឡា​រិក អធិកអធម និង​សប្បាយរីករាយ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អញ្ជើញ​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា លោក លោកស្រី និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ពិធី​ឆ្លង​ឆ្នាំ​សកល នៅ​បរិវេណ​ឈ្នះ ឈ្នះ ឲ្យបាន​ច្រើន​កុះករ​៕ ​ដោយ ​៖​ កូឡាប​

spot_img
×