Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ឡាវ បាន​ស្នើសុំ​ឲ្យ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​-​ឡាវ បន្ត​ព្យាយាម​ឲ្យអស់ លទ្ធភាព​ក្នុង​ការដោះស្រាយ រាល់​បញ្ហា​ទាំងអស់​

spot_img

​ឡាវ​ ៖ លោក​ប្រធានាធិបតី​ឡាវ បាន​ស្នើសុំ​ឲ្យ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​២ (​កម្ពុជា​-​ឡាវ​) បន្ត​ព្យាយាម​ឲ្យអស់ ពី​លទ្ធភាព​ក្នុង​ការដោះស្រាយ រាល់​បញ្ហា​ទាំងអស់ ដែល​មាន​រវាង ប្រទេស​យើង​ទាំងពីរ ដើម្បី​សមភាព​និង ភាព​សុខ​ដម នៃ​ប្រជាជន ប្រទេស​យើង​ទាំងពីរ​។​

​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​សម្តែង​ការ​គួ​សម និង​ភិ​ភាក្សា​ការងារ​ជាមួយ លោក​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​លោក​ប្រធានាធិបតី​ឡាវ​បាន​ស្វាគមន៍​សម្តេច​តេជោ ហ៊ុន សែន យ៉ាង​រាក់ទាក់​និង​កក់ក្តៅ បំផុត​ដែល​បាន​អញ្ជើញ​មក​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ ប្រទេស​ឡាវ​នាពេលនេះ​។ លោក​ប្រធាន​ធិបតី​ឡាវ ក៏​បាន​អបអរសាទរ​ផងដែរ ចំពោះ​លទ្ធផល​ជោគជ័យ​នៃ​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៨ នៅក្នុង​អាណ​តិ្ត​ទី​៦​កន្លងមកនេះ​ដែល សម្តេច​តេជោ ហ៊ុន សែន ត្រូវ​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី ជា​ថ្មី​ម្តង ទៀត​។ ទន្ទឹមនឹងនេះ លោក​ប្រធាន​ធិបតី​ឡាវ បាន​បញ្ជាក់​ប្រាប់​សម្តេច​តេ​ជោថា លទ្ឋផល​នៃ ការបោះឆ្នោត​កន្លងមក​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ភាពឈ្លាសវៃ​ក្នុង​ការដឹកនាំ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង គណបក្ស​ប្រជាជន​ផង ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាជន​។ លោក​ប្រធាន​ធិបតី សប្បាយរីករាយ ដែល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​ជួបពិភាក្សា​ការងារ ជាមួយ​គ្នា​យ៉ាង​ស៊ីជម្រៅ​។ លោក​ប្រធានាធិបតី​បានស្នើ សុំ​អោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​២ បន្ត​ព្យាយាម​ឲ្យអស់ ពី​លទ្ធភាព​ក្នុង​ការដោះស្រាយ រាល់​បញ្ហា​ទាំងអស់​ដែល​មាន​រវាង ប្រទេស​យើង​ទាំងពីរ ដើម្បី​សមភាព​និង ភាព​សុខ​ដម នៃ​ប្រជាជន​ប្រទេស​យើង​ទាំងពីរ​។​

​ក្នុង​ឱកាស​នេះ​ផងដែរ លោក​ប្រធានាធិបតី​ឡាវ​បាន​ជម្រាប​ផ្តាំផ្ញើរ​សួរសុខទុក្ខ ថ្វាយ​ដល់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាក​ច្រកម្ពុជា តាមរយៈ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​សម្តេច​តេជោ ហ៊ុន សែន ជម្រាប​អំពី​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ជូន​ជូន​ដល់​លោក​ប្រធាន​ធិបតី​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់ លោក​ប្រធានាធិបតី​ឡាវ​ដែល បាន​ផ្ញើ​សារ​ជូនពរ ក្នុងឱកាស​ដែល គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះឆ្នោត​សារជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​២៧ ខែកក្កដា ឆ្នាំ​២០១៨​កន្លងមកនេះ​។ សម្តេច​តេជោ ក៏​បាន​អបអរសាទរ​ក្នុង​ថ្ងៃ​រំលឹក​ខួប​អនុស្សាវរីយ៍ នៃ​ថ្ងៃ​២​ធ្នូ របស់​ប្រជាជន​ឡាវ​ផងដែរ​។ ជាមួយគ្នា​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន លោក ប្រធាន​ធិបតី​ឡាវ​ថា​ប្រទេស​កម្ពុជា ក៏​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ថ្ងៃ​២​ធ្នូ​ផងដែរ​។ សម្តេច តេជោ​បាន​ជម្រាបជូន លោក​ប្រធានា​ធិ​តីឡាវ​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​នៅ​ប្រទេស​ឡាវ​នា ពេលនេះ គឺ​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​មិត្តភាព និង​ទំនាក់​នង​ល្អ ព្រោះ​យើង​ជា​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​តែមួយ ។ ស្រប​ពេល​ជា​មួ​គ្នា​នេះដែរ សម្តេច​តេជោ បាន​ជម្រាប​បញ្ជាក់ជូន​លោក ប្រធានាធិបតី​ឡាវ​ថា សម្តេច បាន ជួបពិភាក្សា​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ឡាវ​រួច​ហើយ​អំពីរ​កិច្ចប្រជុំ ដែល​មាន​លក្ខណៈ​ស៊ី​ជំរៅ និង​ពេញលេញ ជា​ពិសេស​អំពី​ការតភ្ជាប់​រវាង​ប្រទេស​យើង​ទាំង​ពីរ ពិសេស​ការតភ្ជាប់​បណ្តា​ញ​អគ្គិសនី និង​ការទិញ​ភ្លើង​ពី​ប្រទេស​ឡាវ​សម្រាប់​កម្ពុជា និង​ការកសាង​ស្ពាន​នៃ ប្រទេស​ទាំង​ពីរ​ត្រង់​ចំនុច​ទន្លេ​ល្ពៅ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ឯកភាព​ផងដែ​រ​សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ផ្តោត​លើ​គ្រប់​វិស័យ ពិសេស​លើ​ក​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ ទេសចរណ៍ និង​ផ្នែក​ផ្សេងៗ​ទៀត​ដែល​សំខាន់​។​

​សម្តេច​ត​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ផងដែរ​អំពី​បញ្ហា​ព្រំដែន គឺ​យើង នឹង​ធ្វើការ​រួម​គ្នា​ទៅលើ​បញ្ហា ទាំងឡាយ​ដែល​យើង​មាន រួម​ទាំង​ការប្រយុទ្ធប្រឆាំង ជាមួយ​គ្រឿងញៀន និង​ជួញដូរ​គ្រឿងញៀន​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា យើង​នៅ​មាន​សេស​សល់​ប្រមាណ​១៤% ទៀត ដែល​ត្រូវ​ដោះស្រាយ​បញ្ចប់ ជាពិសេស​នៅក្នុង​តំបន់​អូ​តា​ងាវ​ដែល យើង​នៅ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ​។ យើង​បាន​ឯកភាព​រួម​គ្នា​នឹង​ដោះស្រាយ​បញ្ហា​ព្រំ​ដែរ​ក្នុង​កំរិត បច្ចេកទេស​ដើម្បី​រៀបចំ​ឯកសារ​ផ្ញើរ​ទៅ​ប្រទេស​បារាំង​ក្នុង​ពេលវេលា​ដ៏​ឆាប់ៗ​។ ជាមួយគ្នា​នេះ​ផង​ដែរ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​ពីរ នឹង​ធ្វើការ​ជាមួយគ្នា​ទៅលើ​ការរៀបចំ​ឯកសារ ផែនទី​ដែល ប្រែក្លាយ​មាន​មាត្រដ្ឋាន​កំរិត ១/១០០​ពាន់ មក​ជា​មាត្រដ្ឋាន UTM ១/៥០​ពាន់​វិញ​។ យើង​នឹង​ស្នើឲ្យ បារាំង​ផ្តល់​ឯកសារ និង​ផែនទី​ពាក់ពាន់​រវាង​ព្រំដែន​កម្ពុជា និង​ឡាវ​មក​ឲ្យ​យើង​វិញ​។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចង់​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់​នៅ​ជាប់​ប្រទេស កម្ពុជា​ក្លាយទៅជា​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​។​

​សម្តេ​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ជម្រាបជូន លោក​ប្រធានាធិបតី​ឡាវ​ថា សម្តេច​បាន ជ្រើសរើស​យក​ប្រទេស​ឡាវ នៅក្នុង​ប្រទេស​អាស៊ាន​ទាំង​អស់ ជា​ប្រទេស​ទី​១ ដែល​សម្តេច​ធ្វើ​ទស្សន កិច្ច​ផ្លូវការ ជាពិសេស​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ឡាវ​អោយ​កាន់តែ​រឹងមាំ​ល្អ​។ នៅ​ក្នុង​នាម​សម្តេច​ផ្ទាល់ និង​ក្នុងនាម​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា សម្តេច​តេជោ ក​បាន​អ​​ញ្ជើ​ញ​លោក​ប្រធានាធិបតី​ឡាវ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅក្នុងពេល​ដ៏​សមស្រប​ណាមួយ​ខាងមុខ​៕ ដោយ ​៖ ​កូឡាប​

spot_img
×