Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មុខសញ្ញា​ចោរលួច​ម៉ូតូ​ម្នាក់ នៅ​ស្រុក​គង ពិសី បន្ដ​ឆែកឆេរ​នៅផ្ទះ​ស្រុក​បសេដ្ឋ រកឃើញ​វត្ថុតាង​ម៉ូតូ មិន​ប្រក្រតី​២ គ្រឿង​

spot_img

​កំពង់ស្ពឺ ៖ មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​គាស់ ផ្ទះ​លួច​ម៉ូតូ​ម្នាក់​ត្រូវបាន​ម្ចាស់ផ្ទះ​ឃាត់ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច កាលពី​យប់​ថ្ងៃ​ពុធ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១​រំលង​អធ្រាត្រ នៅ​ចំណុច​ផ្ទះជួល​របស់​ក្រុមហ៊ុន​Metfone យក​ម៉ូតូ​បាន​០១ គ្រឿង ម៉ាក​ឌ្រី​ម សេ​១២៥ សេរី ២០១៥ ស្លាក​លេខ តាកែវ​1L-0305 មាន​ម្ចាស់​ឈ្មោះ ភី ឡាង​ឌី ភេទ ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភូមិ​ត្រាំ​ខ្នារ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ជា​បុគ្គលិក​ក្រុមហ៊ុន​។​

​ករណីនេះ ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆឹង បូ ភេទ​ប្រុស អាយុ ៣៤​នាក់ ទីលំនៅ​ភូមិ​នរាយ ឃុំ​និទាន ស្រុក​បរសេដ្ឋ មុខរបរ មិន​ពិតប្រាកដ​។​

​យោងតាម​ចម្លើយ និង​បាន​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត មាន​ការសម្របសម្រួល​ពី​លោកស្រី​ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ នៅ​ម៉ោង ៧:១៥​នាទី កម្លាំង​នគរបាល​របស់​អធិការដ្ឋាន​ស្រុក​បរសេដ្ឋ បន្ត​ធ្វើ​ការឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ ជា​មុខសញ្ញា​គាស់​ផ្ទះ​រក​ឃើញ​ម៉ូតូ​មិន​ប្រក្រតី​ចំនួន ២​គ្រឿង ម៉ាក​ស្កុប​ពី ស្លាក​លេខ​ភ្នំពេញ​1CE-2534 និង​ម៉ាក​ឃ្លីក ពាក់​ស្លាក​លេខ ស្វាយរៀង​1K-4553​។​

​បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ រួមជាមួយ​និង​វត្ថុតាង ស្រុក​បាន​កសាង​សំណុំរឿង បញ្ជូន​មក​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ដ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×