Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេប៉ូ ឃាង សឿន ឋិត​នៅ​ឃុំ​អូរ​បី​ជាន់ បាន​ប្រព្រឹត្តល្មើស​ជា​លើក​ទី​២ លក់​ប្រេង​មិន​គ្រប់​លីត្រ ត្រូវ តាក់តែង​សំណុំរឿង បញ្ជូនទៅ​តុលាការ​

spot_img

​បន្ទាយមានជ័យ ​៖ ដេប៉ូ ឃាង សឿន ឋិត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ត្រូវបាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ជា​លើក​ទី​២ រកឃើញ​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ ហើយ​នឹង​តាក់តែង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​ផ្លូវច្បាប់ ព្រោះ​ដេប៉ូ​នេះ​បាន​ប្រព្រឹត្តល្មើស​ជា​លើក​ទី​២​ហើយ​។ ក្នុង​ករណី​មិន​រាងចាល​ដេប៉ូ​នេះ ត្រូវ​ប្រឈម​នឹង​ការបិទ​ធ្វើ​អាជីវកម្ម​ទាំងស្រុង​។​

​នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ​របស់​នាយកដ្ឋាន​មន្ទីរពិសោធន៍ និង​នាយកដ្ឋាន​កិច្ចការ​ការពារ​អ្នកប្រើប្រាស់​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨ គិត​ចាប់ពី​ចំណុច​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រហូតដល់​ស្រុក​ស្វាយចេក និង ស្រុក​ថ្មពួក​។ សកម្មភាព​នៃ​ការចុះ​ត្រួតពិនិត្យ​នេះ​គឺ​មន្ទីរពិសោធន៍​ចល័ត បាន​ពិសោធន៍​ស្ថានីយ ឬ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​បាន​ចំនួន​១០​កន្លែង​មាន​ទាំង​ស្ថានីយ​ដែល​ធ្លាប់បាន​ត្រួតពិនិត្យ​រួច​ម្តង​ហើយ និង​ស្ថានីយ​ដែល​ទើបតែ​ត្រួតពិនិត្យ​លើ​ក​ទី​១​។​

​លទ្ធផល​សង្ខេប​នៃ​ការធ្វើ​ពិសោធន៍​ស្ថានីយ ឬ​ដេប៉ូ​ទាំង​១០​កន្លែង​ ៖

១. ដេប៉ូ​តេលា ឃាង សឿន ស្ថិតនៅ​ឃុំ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​ចុះ​លើក​ទី​២ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​។

២. ដេប៉ូ​តេលា ពៅ ណា​រ៉ុង ស្ថិតនៅ​ឃុំ ចម្កា​រគ ស្រុក​ស្វាយចេក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​ ។

៣. ដេប៉ូ​តេលា សារិន សុខា​រតនៈ ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​។

៤. ដេប៉ូ​តេលា វី សេង​នាង ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​។

៥. ដេប៉ូ​តេលា ឈិន ផល្លា ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​។

៦. ដេប៉ូ​តេលា ឈាន ធាន​អ៊ី​ក ស្ថិតនៅ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​។

៧. ដេប៉ូ LHR ស្ថិតនៅ​ឃុំ​គំរូ ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​

៨. ដេប៉ូ​តេលា វីរៈ ស្រី​ធឿ​ត ស្ថិតនៅ​ឃុំ​ទ្រា​ស ស្រុក​ស្វាយចេក ចុះ​លើក​ទី​១ មាន​ភាព​មិន​ត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ​។

៩. ដេប៉ូ​តេលា លឹម សៀវ​ឡុង ស្ថិតនៅ​ឃុំ​រលួស ស្រុក​ស្វាយចេក ចុះ​លើក​ទី​២ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ​។

១០. ដេប៉ូ​តេលា ប៉ក់ ម៉ាប់ ស្ថិតនៅ​ឃុំ​រលួស ស្រុក​ស្វាយចេក ចុះ​លើក​ទី​១ មាន​ភាព​មិន​ត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ​។​

សូមបញ្ជាក់​ថា ចំពោះ​ដេប៉ូ ឃាង សឿន ឋិត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​នឹង​តាក់តែង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​តាម​ផ្លូវច្បាប់ ព្រោះ​ដេប៉ូ​នេះ​បាន​ប្រព្រឹត្តល្មើស​ជា​លើក​ទី​២​ហើយ​។ ក្នុង​ករណី​មិន​រាងចាល​ដេប៉ូ​នេះ​ត្រូវ​ប្រឈម​​នឹង​ការបិទ​ធ្វើ​អាជីវកម្ម​ទាំងស្រុង​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×