Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ប៉ុន្មាន​នាក់​ទៅ​!? ហេតុតែ​ចង់​រៀបការ​ជាមួយ​ស្រីក្មេង ប្តី​ស្ទាវ​រូបនេះ​សម្លាប់​ប្រពន្ធ​យកទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ យ៉ាង​សាហា​ឃោរឃៅ​

spot_img

​ពលរដ្ឋ​នៅ​ជុំវិញ​មាត់ទន្លេ Krang Mumus ប្រទេស​ឥណ្ឌូនេស៊ី នៅវេលា​ម៉ោង​ប្រហែល ៣ រសៀល​ថ្ងៃ​ពុធ បាន​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់ ត្រូវបាន​ឃាតករ​ច្រក​ក្នុងកា​រ៉ុង​មួយ យកទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ ។​

​សាក្សី​ម្នាក់​ឈ្មោះ Arifin អាយុ ៤៧ ឆ្នាំ បាន​ពន្យល់ថា នៅ​ខណៈ​នាង​កំពុង​ដើរទៅ​ជុះនោម ស្ថិតនៅ​ពីក្រោយ​វិហារ​អ៊ីស្លាម Nurul Basirah នៅពេលនោះ នាង​ក៏បាន​ប្រទះឃើញ​សាកសព​ស្ត្រី​រងគ្រោះ​ច្រក​ក្នុងកា​រ៉ុង​មួយ កំពុង​អណ្តែត​នៅលើ​ទឹក ។ ភ្លាមៗ​នោះ នាង​ក៏បាន​រាយការណ៍​ករណីនេះ​ទៅ​អាជ្ញាធរ​ក្នុង​តំបន់ ឲ្យ​ចុះមក​ពិនិត្យមើល ។​

​យោងតាម​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច ឃាតករ​ដែល​សម្លាប់​ស្ត្រី​រងគ្រោះ​មានឈ្មោះ Herman អាយុ ៣០ ឆ្នាំ គឺជា​ស្នាដៃ​ប្តី​របស់​នាង​មានឈ្មោះ Annisa អាយុ ២១ ឆ្នាំ ។

​តាម​ចម្លើយសារភាព​របស់ Annisa នោះ​រូបគេ​បានសម្រេច​ចិត្ត​រឹត​ក​សម្លាប់​ប្រពន្ធ និង​បន្ទាប់មក ច្រក​សាកសព​របស់​នា​ង​ចូលក្នុង​កា​រ៉ុង យកទៅ​ទម្លាក់​ក្នុង​ទឹក​បែបនេះ គឺ​ដោយសារ​រូបគេ​មាន​ផែនការ​រៀបការ​ប្រពន្ធ​ទី​២ ។​

​ករណី​ឃាតកម្ម​ដ៏​សាហាវ​របស់ Annisa ត្រូវបាន​រៀបចំ​ឲ្យ​ធ្វើ​ត្រាប់​ពី​សកម្មភាព​ឡើងវិញ​ផងដែរ ក្រោម​ការដឹកនាំ​របស់​ក្រុមប្រឹក្សាភិបាល​ប៉ូលីស​ព្រហ្មទណ្ឌ​នៃ Sukabumi ចា​វ៉ា​ខាងលិច ប្រទេស​ឥណ្ឌូណេស៊ី ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×