Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei កាណាដា​ចាប់ខ្លួន តាម​សំណើ​រអា​មេ​រិច តែ​ចិន​ធ្វើការ​តវ៉ា និង​ជំរុញ​ឲ្យមាន​ការដោះលែ​ង​ពលរដ្ឋ​ខ្លួន​

spot_img

​នាយក​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុម​ទូរគមនាគមន៍ Huawei ត្រូវបាន​អាជ្ញាធរ​កាណាដា​ចាប់ខ្លួន ហើយ​កំពុង​ប្រឈម​នឹង​ការបញ្ជូន​ខ្លួន​ទៅកាន់​សហរដ្ឋ​អា​មេ​រិច​។ ជុំវិញ​បញ្ហា​នេះដែរ ទីក្រុង​ប៉េកាំង​ ​បាន​ធ្វើ​ការតវ៉ា​ទៅ​នឹង​ការចាប់ខ្លួន​ពលរដ្ឋរ​បស់​ខ្លួន និង​ជំរុញ​ឲ្យមាន​ការដោះលែ​ង​អ្នកស្រី Meng Wanshou​។​

​ស្ថានទូត​ចិន​ក្នុង​ប្រទេស​កាណាដា​បានចេញ​សេចក្តីថ្លែងការណ៍​ថា “​ដោយមាន​សំណើរ​របស់​អា​មេ​រិច​ ​ប្រទេស​កាណាដា​បាន​ធ្វើការ​ចាប់ខ្លួន​ពល​រដ្ឋ​ចិន ដែល​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​អា​មេ​រិច ឬ​ច្បាប់​កាណាដា​ឡើយ​”​។​

“​ភាគី​ខាង​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​បែប​នោះ​របស់​កាណាដា ដែល​ប៉ះពាល់​យ៉ាង​​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​ជនរងគ្រោះ​”​។​

​សូមបញ្ជាក់​ថា អ្នកស្រី Meng Wanshou ត្រូវបាន​អាជ្ញាធរ​កាណាដា​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ១ ខែ​ធ្នូ​នេះ​ក្នុង​ទីក្រុង Vancouver​។ ការឃុំខ្លួន​របស់​អ្នកស្រី​បាន​ធ្វើឡើង បន្ទាប់ពី​អាជ្ញាធ​រអា​មេ​រិច​ បាន​ធ្វើ​ការស៊ើបអង្កេត​ពី​ការសង្ស័យ​នៃ​ការ​ល្មើស​ទៅ​នឹង​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​អ៊ឺរ៉ង ប្រព្រឹត្ត​ដោយ​​ក្រុមហ៊ុន Huawei៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia​

spot_img
×