Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​នូវ​គោលនយោបាយ កិច្ចសន្ទនា​អន្តរ​ជំនឿ​សាសនា ដើម្បី​ពង្រឹង​សុខដុម​នីយកម្ម​សាសនា តាម​ឱវាទ​ជំនឿ​សាសនា​នី​មួយៗ​

spot_img

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែងថា ការអនុវត្ត​នូវ​គោលនយោបាយ ការបង្រួបបង្រួម​ជាតិ ដែល​ធ្វើឲ្យ​សាសនិកនៃ​សាសនានីមួ​យៗ នៅ​កម្ពុជា កាន់តែ​ខិតចូល​ជិតគ្នា រវាង​គម្លាត​ទាំងឡាយ ដែល​មាន​នៅក្នុង​ផ្ទៃ ក្នុងនៃ​ការប្រតិបត្តិ តាម​ឱវាទ​ជំនឿ​សាសនា​នី​មួយៗ និង​កាន់តែ​បាន​ផ្សារភ្ជាប់​គ្នា ជាមួយ​ការគោរព​ដើរ​តាម​មាគ៌ា នៃ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី អញ្ជើញ​បើក​សិក្ខាសាលា ស្តីពី កិច្ចសន្ទនា​អន្តរ​ជំនឿ​សាសនា ដើម្បី​ពង្រឹង​សុខដុម​នីយកម្ម​សាសនា លើក​ទី​៧ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ សាស​និក គ្មាន​គ្រឿងញៀន និង​ការគោរព​ច្បាប់​ចរាចរណ៍ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​ចតុមុខ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​ស្ដីទី បាន​មានប្រសាសន៍ថា “​ឥឡូវ​នៅ​ប្រទេស​ខ្លះ​ដូចជា នៅ​កាណាដា នៅ​សហរដ្ឋអាមេរិក តាម​រដ្ឋ​ខ្លះ​ហើយ​នៅ​អូស្រា្តលី ក៏​ប្រហែលជា​ជិត​ដែរ ឬ​ក៏​សម្រេច​ហើយ​មិនដឹង​ទេ ប៉ុន្តែ​ក៏​ជជែក​គ្នា​ដែរ​ដើម្បីឲ្យជ​ក់​កញ្ឆា ឲ្យ​ជក់​បាន ដាំ​បាន លក់​បាន​នៅ​តាម​ទីផ្សារ ព្រោះ​ច្បាប់​អនុញ្ញាត​ហើយ​” ។​

​សិក្ខាសាលា​នេះ​ធ្វើឡើង​ក្រោម ប្រធានបទ​ពីរ​សំខាន់ៗ​គឺ​: “​សាសនិក​គ្មាន​គ្រឿងញៀន និង​ការគោរព​ច្បាប់​ចរាចរណ៍​” ដើម្បី​យក​មក​ជជែក​ពិភាក្សា ផ្លាស់ប្តូរ​គំនិត​យោបល់ និង​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ សហគមន៍​សាសនា​នី​មួយៗ ជៀសផុត​ពី​បញ្ហា​គ្រឿងញៀន និង​ការកាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នានា ក្នុង​សង្គម​កម្ពុជា​ឈានឆ្ពោះ ទៅរក​ការអភិវឌ្ឍន៍ និង​ការរីកចម្រើន​ជឿនលឿន សម្រាប់​សង្គម​ជាតិ​ខ្មែរ​ទាំងមូល ។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​សម្ដែង​ការកោតសរសើរ ចំពោះ​ក្រសួង​ធម្មការ និង​សាសនា ដែល​បាន​រៀបចំ​អង្គ​សិក្ខាសាលា​នេះ​ឡើង ដែល​ជា​ការផ្ដល់​កិត្តិយស និង​កិត្យានុភាព​នៃ សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា ដូចជា​ការបង្ហាញ​ពី​ការ យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ចំពោះ​សេរីភាព​នៃ​ជំនឿ​សាសនា របស់​ប្រជាពលរដ្ឋ​លើ​ឆាក​ជាតិ និង​អន្ដរជាតិ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ជំរុញ​ឲ្យមាន​ការ អនុវត្ត​នូវ​គោលនយោបាយ បង្រួបបង្រួម​ជាតិ​ក្នុង​គោលបំណង ធ្វើឲ្យ​គម្លា​តទាំង ឡាយ​ដែល​មាន​នៅក្នុង​ផ្ទៃក្នុង​នៃ​ការប្រតិបត្តិ តាម​ឱវាទ​ជំនឿ​សាសនា​នី​មួយៗ កាន់តែ​ខិតចូល​ជិតគ្នា និង​កាន់តែ​ផ្សាភ្ជាប់​គ្នា ជាមួយ​ការគោរព​ដើរ​តាម​មាគ៌ា នៃ​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ។​

​សម្ដេច​ក្រឡាហោម ស ខេង សង្ឃឹម​យ៉ាង​មុតមាំ​ថា អង្គសិក្ខាសាលា​នឹង​ផ្ដល់ ឱកាស​សម្រាប់​សមាជិក សមាជិកា នៃ​អង្គពិធី​ទាំងមូល​បាន​ពិភាក្សា ផ្លាស់ប្ដូរ​ទស្សនៈ គំនិត​យោបល់ និង​ចែករំលែក​បទពិសោធន៍​ល្អៗ ជា​ប្រយោជន៍​ដើម្បី​ប្រមូលផ្ដុំ​នូវ​គំនិត បញ្ញាញាណ និង​វិធានការ​ដ៏​ហ្មត់ចត់ និង​សមស្រប​តាម​ការវិវត្ដ​ន៍​របស់​សង្គម ដើម្បី​រួមចំណែក​លើកស្ទូយ​សុខ​ដុមនីយកម្ម ក្នុង​វិស័យ​សាសនា​នៅ​កម្ពុជា ។​

​លោក ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​លើកឡើង​ថា សិក្ខាសាលា​នេះ​ត្រូវបាន​ធ្វើឡើង ដើម្បី​ជជែក​ពិភាក្សាគ្នា ផ្លាស់ប្ដូរ​គំនិត​យោបល់ និង​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ សហគមន៍​សាសនា​នី​មួយៗ ចៀសផុត​ពី​គ្រឿងញៀន និង​ការកាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ នានា​ក្នុង​សង្គម​កម្ពុជា ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍន៍ និង​ការរីកចម្រើន​ជឿនលឿន សម្រាប់​សង្គម​ជាតិ​ខ្មែរ​ទាំងមូល ៕ ​ដោយ ​៖ ​កូឡាប​

   

spot_img
×