Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា Youtube ចាស់​បំផុត​ដ៏ល្បីល្បាញនៅលើ​ពិភពលោក ជីដូន Mastanamma បាន​ស្លាប់​ហើយ​ក្នុង​វ័យ ១០៧ ឆ្នាំ (​វីដេអូ​)

spot_img

​ម្នាក់​ក្នុងចំណោម​អ្នក Youtuber វ័យចាស់​បំផុត​នៅលើ​ពិភពលោក ដូនចាស់ «​ចុងភៅ​» ជនជាតិ​ឥណ្ឌា អាយុ ១០៧ ឆ្នាំ បាន​ស្លាប់​ហើយ

​ដូនចាស់​អត់​ឆ្មេ​ញ Karre Mastanamma មកពី​រដ្ឋ Andhra Pradesh ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា បានទទួល​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​នៅលើ​អ៊ីនធឺណិត សម្រាប់​វីដេអូ​ចម្អិន​អាហារ​ផ្សេងៗ​របស់គាត់ កាលពី​២​ឆ្នាំមុន ។ ឆា​ណែ​ល​យូ​ធូប​របស់​លោកយាយ​ដែលមាន​ឈ្មោះថា Country Foods ត្រូវបាន​គ្រប់គ្រង​ដោយ​ចៅ​របស់គាត់ និង​មិត្តភក្តិ​របស់គេ បាន​ទាក់ទាញ​អ្នក​ចូល subscriber ជាង ១.២ លាន​នាក់ ចាប់តាំងពី​វា​ចាប់ផ្តើម​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៦ ។​

​លោកយាយ Mastanamma ដែល​តែង​អង្គុយ​នៅ​ទីវាល នៅ​ក្នុងភូមិ​ដាច់ស្រយាល មាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង សម្រាប់​ការបង្ហាញ​ធ្វើ​ម្ហូបអាហារ​បែប​បុរាណៗ​របស់គាត់ ដូចជា​ដុត​មាន់​ក្នុង​ឪឡឹក បានទទួល​ការចូល​ទស្សនា​ជាង ១១ លាន​ដង នៅលើ Youtube ។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោកយាយ Mastanamma បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ក្នុង​រយៈពេល ៦ ខែ ចុងក្រោយ​នេះ ខណៈពេលដែល​ឆា​ណែ​ល​យូ​ធូប​របស់គាត់ ក៏បាន​ផ្អាក​ផុស​វីដេអូ​មួយរយៈ​ពេល ។ ហើយ​ឆា​ណែ​ល​នេះ​ក៏បាន​ចេញ​សេចក្តីប្រកាស​ពី​ការស្លាប់​របស់លោក​យាយ​ផងដែរ កាលពី​ថ្ងៃ​ចន្ទ ៕​ ដោយ៖ ឧត្តម (ប្រភព៖ xinhuanet, Dailymail)

  

spot_img
×