Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​មកពី​៤​ស្រុក នៅ​ខេត្ត​កោះកុង ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត ដោះស្រាយ​រឿងរ៉ាវ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ចំនួន​២

spot_img

​ខេត្ត​កោះកុង​ ៖ ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ មកពី​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​កោះកុង​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រាំ​រៃ ជាមួយ​ក្រុមហ៊ុនញូ​ញៀន​ឌីវេ​លុ​បមែន​​ក្រុមហ៊ុន​ស្ករអំពៅ ដោយ​មាន​អ្នកខ្លះ​បាន​ទទួល​ដំណោះស្រាយ និង អ្នក​ខ្លះ​នៅ​ពុំទាន់​បាន​ទទួល​ដំណោះស្រាយ​នៅឡើយ​។​

​ការអំពាវនាវ​នេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុងឱកាស​ដែល​ប្រជាពលរដ្ឋ​មកពី​៤​ស្រុក ស្រុក​កោះកុង ស្រុក​បុ​ទុម​សាគរ ស្រុក​គិរីសាគរ និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ នៅ​ទីលាន​បាល់ទាត់ មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ប្រើ​សិទ្ធិ​ទាមទារ​ដោះស្រាយ​រឿងរ៉ាវ​ដីធ្លី​។​

​តំណាង​ប្រជាពលរដ្ឋ បាន​និយាយថា ការ​ប្រា​រព​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧០ ដែល​និពល​រដ្ឋ​ទូទាំងប្រទេស ក៏ដូចជា ពលរដ្ឋ​ទូទាំង​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ជា​រៀងរាល់ឆ្នាំ ហើយ​ថ្ងៃនេះ ហើយ​ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្មើគ្នា ចំពោះ​មុខ​ច្បាប់ ដោយ​មិន​ប្រកាន់​ភេទ ពូជសាសន៍ ពណ៌​សម្បុរ ជំនឿ​សាសនា និន្នាការ​នយោបាយ គឺ​សិទ្ធិ​ទទួលបាន​នូវ​ភាព យុត្តិធម៌។​

​ពលរដ្ឋ សូម​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរ​ដែល​បាន​ដោះស្រាយ នូវ​ទំនាស់​រ៉ាំរ៉ៃ​ទាំងនេះ បាន​មួយ​ចំនួន​ហើយ​​តែ​ពួកគាត់ ក៏​នៅតែ​ទទូច​សំណូមពរ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ក៏​ដូចជា​ខាង​អាជ្ញាធរខេត្ត ដែល​មាន​លោកស្រី មិថុនា ភូថ​ង ជា​អ្នកដឹកនាំ មេត្តា​ជួយ​ពន្លឿន​ការដោះស្រាយ​រឿង​រ៉ាវដី​ធ្លី​​ទាំងនេះ ដើម្បី​ឲ្យ​ពួក​គាត់​ទទួលបា​ននូ​វ​ភាពយុត្តិធម៌​ពេញលេញ​ផង ពិសេស​គឺ​ទទួលបាន​នូវ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ ​ហើយ​ពួកគាត់​ក៏​បាន​សំណូម​ឲ្យ​ខាង​អាជ្ញាធរ ជួយ​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម ក៏​ដូច​ស្ពាន​ចាប់ពី​ចំណុច​ផ្លូវ​ជាតិ​លេខ​៤៨ ទៅទល់​ចំណុច​វត្ត​កង​ឆា ដែល​មាន​ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ និង​ស្ពាន​ចំនួន​៣ ព្រោះថា​ក្រោយ​ការទទួល​ដំណោះស្រាយ​ជាមួយ ក្រុម ហ៊ុន លោក​ឧកញ៉ា លី យ៉ុង​ផាត់ រួចមក ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ទីតាំង​ខាងលើនេះ បាន​រង​ការ​ខួច​ខាត​ស្ទើរ​ទាំងស្រុង​ ​ដែល​ជា​ហេតុ បណ្តាលឲ្យ​ពួកគាត់​ពិបាក ក្នុងការ​ធ្វើ​ដំណើរ​ទៅវិញទៅមក នៅ​រដូវវស្សា ។​

​លោក សុខ សុធី អភិបាលរង​ខេត្ត​កោះកុង បាន​ថ្លែង​ប្រាប់​បងប្អូន​ពលរដ្ឋ​ទាំងអស់​ថា ចំពោះ​ការ​សំណូមពរ​របស់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​គ្នា បើសិនជា​ខាង​អាជ្ញាធរ អាច​ដោះស្រាយបាន លោក​នឹង​ធ្វើ​ការដោះស្រាយ​ជូន​ ​តែ​បើ​សិន​ជា​ខាង​អាជ្ញាធរខេត្ត មិន​អាច​ដោះស្រាយ​បាន​ទេ អាជ្ញាធរ នឹង​ធ្វើ​ជា​យន្តការ​ពាំនាំ នូវ​អ្វី​ដែល​ជា​ការ​សំណូមពរ របស់​បងប្អូន ជូន​ទៅ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​៕​ ​ដោយ ​៖​ រចនា​

spot_img
×