Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខូច​មែន​! ប្រពន្ធ​ជើងល្អ ចាប់​ថ្នាក់​ប្តី​មានបំណង​បណ្តេញ​ខ្លួន​ចេញពី​ជីវិត លេង​១​ក្បាច់​នេះ​ប្តី​ប៊ិះ​គុក សំណាង​បាន​… (​វីដេអូ​)

spot_img

​បុរស​ម្នាក់​នៅរស់​នៅក្នុង​ទីក្រុង​ស៊ីដនី បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហព័ន្ធ ឲ្យ​បណ្តេញ​ប្រពន្ធ​ធ្វើ​ឲ្យ​អស់​ក្តី​ស្រលាញ់​របស់គាត់​ចេញពី​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​គាត់​បាន​អះអាងថា នាង​បាន​ព្យាយាម​ធ្វើបាប​គាត់ តាមរយៈ​ការ​ល្បិច​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ។​

​ក្រោយ​រៀបការ​ជាមួយគ្នា​បាន ៨ ខែ Faisal បានចាប់ផ្តើម​មានការ​សង្ស័យ​ទៅលើ​ប្រពន្ធ​ជនជាតិ​ម៉ា​រ៉ុ​ក​របស់ខ្លួន​ឈ្មោះ Asmae ហើយ​ក៏បាន​កាន់តែ​យល់ច្បាស់​ថា នាង​ពុំ​អាច​នៅទីនេះ​ដើម្បី​ស្នេហា​ទៀតឡើយ ។​

Faisal ដែល​ជួបគ្នា​ជាមួយ​នាង Asmae តាមរយៈ​វិ​ប​សាយ​ណាត់ជួប​ជួប​មូស្លីម Muslima.com បាន​ទៅរក​មេធាវី​ម្នាក់ ហើយ​បាន​ផ្ញើ​អ៊ីមែល​ទៅកាន់​ផ្នែក​ទិដ្ឋាការ​អន្តោប្រវេសន៍ ។​

​នៅពេល​អ៊ីមែល​នេះ ត្រូវបាន​ប្រពន្ធ​របស់គាត់ Asmae រកឃើញ ហើយ​នាង​បារម្ភ​ពី​ការ​លែងលះ ដែល​អាចធ្វើ​ឲ្យ​ខ្លួន​ត្រូវ​ខ្ទា​ច​ចេញពី​អូស្ត្រាលី នាង​ក៏​បង្កើត​ផែនការ​ដ៏​អាក្រក់​នេះ​ឡើង​តែម្តង ។​

Faisal បាន​និយាយថា Asmae កំពុង​រង់ចាំ​គាត់ ដោយ​ប្រាប់​គាត់​ថា​៖ «​អ្នក​គិតថា​អ្នក​ឆ្លាត​មកលើ​រូបខ្ញុំ​មែន ហើយ​អ្នក​កំពុងនិយាយ​ទៅកាន់​មេធាវី​ជាច្រើន​ផងដែរ ។ ឥឡូវនេះ ឃើញ​នូវ​អ្វីដែល​ខ្ញុំ​ធ្វើទៅ​កាន់​អ្នក​ហើយ​» ។​

Asmae បន្ទាប់មក គេចចេញ​ពីក្នុងផ្ទះ រួច​រត់​ចូល​ជណ្តើរយន្ត ហើយ​រង់ចាំ​ទ្វា​បិទ មុនពេល​កាមេរ៉ា CCTV ចាប់បាន​ពី​សកម្មភាព​នាង​វាយ​ធ្វើបាប​ខ្លួនឯង ។​

​កាមេរ៉ា​ជណ្តើរយន្ត​បានបង្ហាញ Asmae ដាល់​មុខ​ខ្លួនឯង​ជាច្រើន​កណ្តាប់ដៃ មុនពេល​នាង​គេច​ចេញពី​អគារ ហើយ​ហៅ​ប៉ូលីស ។​

​ជា​លទ្ធផល ប៉ុន្មាន​ម៉ោង​ក្រោយមក Faisal ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ហើយ​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា ។​

​ក្រោយ​ចំណាយ​ថ្លៃ​មេធាវី​ជាង ២ ម៉ឺន​ដុល្លារ ប៉ុន្តែ ដោយ​សារបាន​គុណបុណ្យ​វីដេអូ​ភស្តុតាង​នេះ ចុងក្រោយ គាត់​អាច​រំដោះខ្លួន​ចេញពី​នាង ។​

Asmae ឥឡូវនេះ បានគេច​ខ្លួន​ពី Sydney ហើយៗ មិនដឹង​ជា​កំពុង​រស់នៅ​កន្លែង​ណា​ទេ នៅក្នុង​ប្រទេស​អូស្ត្រាលី ។ ទោះយ៉ាងណា Failsal កំពុង​អំពាវនាវ​ដល់​រដ្ឋាភិបាល ដើម្បី​បញ្ជូន​ប្រពន្ធ​ធ្វើ​ឲ្យ​អស់ចិត្ត​ស្រលាញ់​នេះ វិលត្រឡប់​ទៅកាន់ Morocco វិញ​ផង ។​

Faisal បាន​និយាយប្រាប់ A Current Affair ថា​៖ «​ប្រពន្ធ​របស់គាត់​នេះ​គឺជា​មនុស្ស​លោភលន់ ។ នាង​មាន​ទ្រព្យធន ។ អ្វីៗ​ទាំងអស់ គឺ​នាង​គិតតែ​ផលប្រយោជន៍​ផ្ទាល់​ឯង​នាង​ប៉ុណ្ណោះ និង​ជាម​នុស្ស​គួរ​ឲ្យ​គ្រោះថ្នាក់​ខ្លាំងណាស់​» ។​

​ក្រោយ​រៀបការ​រួច Faisal ដែល​ធ្វើ​ការងារ​២​កន្លែង បាន​អះអាងថា គាត់​បាន​ចំណាយ​អ្វីៗ​គ្រប់យ៉ាង​ដែល​គាត់​រកបាន​ទៅលើ Asmae ទាំងអស់ ៕ ដោយ​៖ ឧ​ត្ត​ម​ (ប្រភព៖​ 9news.com.au)

spot_img
×