Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំំ បដិសេធ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា លោក​មិន​ចុះហត្ថលេខា​តាម​ការស្នើសុំ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បានធ្វើការ​ច្រានចោល​និង​បដិសេធ​ចំពោះ​សារព័ត៍មាន​ក្នុងស្រុក​មួយរួម​និង​ការចុះផ្សាយ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​(face book) ដោយ​បាន​ធ្វើ​ការចោទ​ប្រកាន់ថាៈ​លោក មេឃុំ​ក្រោលគោ​មិន​ព្រម​ចុះហត្ថលេខា​តាម​ពាក្យស្នើសុំ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជា​លក្ខណៈ​ជា​ប្រព័ន្ធ​ឱ្យ​ពលរដ្ឋ​។​

​លោក​មេឃុំ​ក្រោលគោ​បាន​ធ្វើការ​ច្រានចោល​និង​បដិសេធ​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំំ ខេត្ត​ស្វាយរៀង​ដែល​មាន​សមាសភាព​ចូលរួម​ចំនួន​១១​នាក់​រួម​ទាំង​ស្មៀនឃុំ​ផងដែរ​។​

​លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ បាន​អះអាង​ថា ការដែល​លោក​មិន​ចុះ​ហត្ថលេខា តាម​ការស្នើរ​សុំ​ធ្វើ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ឈ្មោះ សា លាង នោះ​ដោយសារ​សំអាង​ហេតុផល​៣​ចំណុច រួមមាន​ ៖

​ទី​១ ៖ លោក​បាន​អនុវត្ត​ទៅ​តាម​ការសម្រេច​របស់​គណៈកម្មាការ​ចម្រុះ ដែល​បាន​ប្រជុំ​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ ដែល​ក្នុងនោះ មាន​សមាសភាព​ចូលរួម​ពី​លោក​អភិបាលរង​ស្រុក​ស្វាយជ្រុំ លោក​ប្រធាន​វាល​ក្រុម​វិនិច្ឆ័យ​ដីធ្លី ជា​លក្ខណៈ​ប្រព័ន្ធ លោក​ប្រធាន​ភូមិបាល​ស្រុក​ស្វាយជ្រុំ ព្រម​ទាំង​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​មុន​បាន​សម្រច​ថា មិន​ចេញ​ប្លង់​កម្ម​សិទ្ធ​ជូនទៅ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ផ្សារ​នោះទេ ព្រោះ​ជា​ដី​ផ្សារ​កម្ម​សិទ្ធ​របស់​រដ្ឋ​។​

ទី​២ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​ក្រោលគោ ជំទាស់​មិនឲ្យ​ចេញ​ប្លង់ថ្មី​នេះទេ ប្រសិនបើ​ចេញ​ប្លង់​ដី​ថ្មី ជូន​លោក សា លាង គឺ​ត្រូវ​ចេញ​ប្លង់​ជូន​ទៅ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ផ្សារ​ក្រោល​គោ​នេះ​ផងដែរ​។​

ទី​៣ ៖ លោក​សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ការលើកឡើង​ថា លោក​អភិបាលរង​ស្រុក​ស្វាយជ្រំ ហែម សារិទ្ធ បាន​ណែនាំ​រូប​លោក​ចំនួន​ពីរ​ដង​ហើយ ដោយ​ធាតុពិត​គឺ​គ្មាន​ទេ ហើយ​លោក ក៏​សំណូមពរ​ឲ្យ​សារព័ត៌មាន​នោះ​ចុះ​ផ្សាយ​កែតម្រូវ​ឡើងវិញ​តាម​ការពិត​ជាក់ស្តែង​។​

​លោក​បាន​បញ្ជាក់ថា បើ​ច្បាប់​រកឃើញថា​ឈ្មោះ សា លាង ពិតជា​មាន​ដី​ត្រឹមត្រូវ ដែល​អាច​ចុះបញ្ជី​ជា​លក្ខណៈ​ជា​ប្រព័ន្ធ នោះ​លោក​នឹង​ចុះហត្ថលេខា​ឲ្យ តែ​ក្រុម​គណៈកម្មាការ​ចម្រុះ​បាន​រកឃើញថា ដី​ផ្សារ​កម្ម​សិទ្ធ​របស់​រដ្ឋ​នោះ លោក​មិន​ចុះហត្ថលេខា​ឲ្យ​ទេ​ព្រោះ​វា​ខុស​ច្បាប់​៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×