Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ដុតបាញ់កាំជ្រូច​មិន​ហោះ​ឡើង​លើ​អាកាស បែរ​ជា​ត្រឡប់​តម្រង់​រក​ហ្វូង​​មនុស្ស រង​របួស​មិនស្ទើរ ស្ថិតនៅ….

spot_img

​បុរស​ជនជាតិ​ថៃ​អាយុ ៤៧ ឆ្នាំ​ម្នាក់ បាន​រងរបួស​រលាក​ធ្ងន់ធ្ងរ និង ៦​នាក់​ផ្សេងទៀត​រងរបួស​ស្រាល នៅពេល​កាំជ្រួច​ដែល​កំពុង​ដុត​នៅក្បែរ​ស្រះ​ទឹក​មួយ នៅក្នុង​វត្ត Jumphon ស្រុក Muang ខេត្ត Surin ដែលជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ក្នុង​តំបន់ បាន​ផ្ទុះ​ចូល​ហ្វូងមនុស្ស កាលពី​រាត្រី​ថ្ងៃ​ពុធ ។​

​ជនរងគ្រោះ ៧​នាក់ បាន​កំពុង​មើល​ការសម្តែង​នៅ​រោងកុន​នៅ​ខាងក្រៅ នៃ​ព្រឹត្តិការណ៍​តាំងពិព័រណ៍ នៅពេលនោះ​កាំជ្រួច​ត្រូវបាន​បាញ់​ឡើង នៅ​ចុងបញ្ចប់​នៃ​ការសម្តែង​នោះ ។ ទោះយ៉ាងណា កាំជ្រួច​មួយចំនួន ពុំបាន​ហោះ​ត្រង់​ទៅលើ​អាកាស​ទេ ប៉ុន្តែ បាន​ផ្ទុះ​តម្រង់​ចូល​ហ្វូង​ទស្សនិកជន​តែម្តង ។ កាំជ្រួច​ពុំ​ត្រូវបាន​គេ​ដោត​ឱ្យបាន​ត្រឹមត្រូវ​ទេ ហើយ​បាន​ធ្លាក់ចុះ​ក្នុងអំឡុងពេល​ដុត ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ The Nation)

spot_img
×