Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិនិយោគ​ចិន កំពុង​វាយលុក​អចលនៈទ្រព្យ​លើក​ស្លាក​យីហោ ប៉ាន់​ណូ ជា​អក្សរ​ចិន​ព្រោងព្រាត នៅ​ទឹកដី​ក្រុង​បាវិត​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​ដី​និង​សំណង់​អាគារ​នានា​កំពង់មាន​តម្លៃ​ហក់​ឡើង​ខ្ពស់​នៅ​ក្រុង​បាវិត ជាពិសេស​ទីប្រជុំជន​សង្កាត់​បាវិត ដោយមាន​ជនបរទេស​មក​ស្នាក់​នៅ​ច្រើន​ ជាពិសេស​គឺ​ជនជាតិ​ចិន​បាន​មក​ទិញ​ដី​សាងសង់​អាគារ​ខ្ពស់ៗ​ជា​ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ក្លិប​កំសាន្ត ផ្សារ​ទំនើប តូប​លក់ដូរ​។​ល​។​

​ដោយ​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ព្រោងព្រាត​តាម​ដងផ្លូវ​តូច​ធំ​គួរឲ្យ​ភ្ញាក់ផ្អើល​ដល់​មហាជន​ភ្ញៀវទេសចរណ៍​ជាតិ​និ​ត​អន្តរជាតិ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដល់​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​សង្កាត់​បាវិត​ក្រុង​បាវិត ។​

​ហើយ​អ្វី​ដែល​មហាជន​ចាប់អារម្មណ៍​និង​មាន​ការភ្ញាក់ផ្អើល​នោះ​គឺ​៖ ស្លាក​យីហោ លើក​ប៉ាន់​ណូ​កាត់​ផ្លូវ ជា​អក្សរ​ខ្មែរ​ថា ទីក្រុង​ហេង​ហេង និង​មាន​ជា​អក្សរ​ចិន​ធំៗ គម្រោង​អភិវឌ្ឍន៍​ក្រុង​បាវិត​ថ្មី និង​ស្លាក​យីហោ​បច្ចេកវិទ្យា​ពី​ហ្វួ​ជៀ​នប្រទេស​ចិន ។​

​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​ផ្សារ​ចិន​គឺ​លក់ដូរ​យកលុយ​ចិន រីឯ​សមត្ថកិច្ច​ម្នាក់​សើច​បែប​ចំអក​ថា និយាយ​អី​ផ្សារ​ចិន​ចាយ​លុយ​ចិន​តាមពិត​ក្រុង​បាវិត គឺ​គេ​ចាយ​លុយ​ដុង​វៀតណាម ចាយ​លុយ​ដុល្លារ រី​ឯ​លុយ​ខ្មែរ​គេ​ចាយ​តិចតួច​ទេ​ដោយ​ទំនិញ​ភាគច្រើន​នាំចូល​មកពី​ប្រទេស​វៀតណាម ហើយ​វៀតណាម​ចូល​មក​លេង​កាស៊ីណូ​ច្រើន​គេ​ចាយ​លុយ​ដុង ហើយ​ផ្សារ​ចិន​គឺ​គេ​ចាយលុយ​ចិន​ហើយ​ពីព្រោះ​ផ្សារ​ចិន​គឺមាន​តែ​ជនជាតិ​ចិន​ទេ​ចូល​ទិញ​ទំនិញ​របស់​របរ​បន្លែ​ត្រី​សាច់​ផ្លែឈើ​និង​អាហា​រដ្ឋា​ន​។​ល​។​

​ទាក់ទិន​ករណី​ចិន​លើក​ស្លាក​យីហោ​អក្សរ​ចិន​ព្រោងព្រាត​នេះ​ដែល លោក សេង សិលា អភិបាល​នៃ​អភិបាលក្រុង​បាវិត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៍មាន​ឲ្យដឹង​នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថា នេះ​គឺជា​ការអភិវឌ្ឍ​នៃ​ក្រុង​បាវិត ផ្នែក​រដ្ឋបាល​ក្រុង​បាន​ធ្វើ​ការអភិវឌ្ឍន៍​ជា​ជំ​ហ៊ានៗ​តាមរយៈ​ប្រាក់កម្ចី​ADB​ពង្រីក​ផ្លូវ​ប្រវែង​១,៥០០​ម៉ែត្រ ចាប់​ពី​បង្គោលគីឡូម៉ែត្រ​លេខ​១៥៩ ដល់​បង្គោល​លេខ​១៦៥ ដាក់​ប្រពន្ធ័​លូ​តាម​បណ្តោយ​ផ្លូវ​និង​ដាក់​បង្គោល​ភ្លើង​កណ្តាល​ទ្រូងផ្លូវ​លម្អ​ក្រុង​។​

​លោក សេង សិលា បាន​បន្តទៀតថា ចំពោះ​ស្លាក​យីហោ​លើ​ថា​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បាវិត​ថ្មី គឺជា​គម្រោង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ឯកជន​វិនិយោគ​អចលនៈទ្រព្យ រី​ឯ​ទីក្រុង​ហេង​ហេង គឺជា​គម្រោង​របស់​លោក​ឧកញ៉ា លឹម​ហួ វិនិយោគ​លើ​ផ្ទៃដី​ប្រមាណ​ជិត​១០​ហិកតា សាងសង់​អាគារ សណ្ឋាគារ កាស៊ីណូ ផ្សារ​ទំនើប ហើយ​ភាគច្រើន​សាងសង់​ជួល​ឲ្យ​ចិន (​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ចិន​) បើ​គ្មាន​ចិន​ចូលមក​វិនិយោគ​ឬ​ជួល​និង​ទិញ​ទេ​ក៏​មិន​អាច​ដំណើរការ​បាន​ដែរ​។​

​ដី​និង​អចលនៈទ្រព្យ​មានតម្លៃ​ហក់​ឡើង​ខ្ពស់​គឺ​ដោយសារ​មាន​ចិន​មក​ប្រមូល​ទិញ​ហើយ​ចិន​ទិញ​តែ​ក្នុង​ទីប្រជុំជន​ក្នុង​សង្កាត់​បាវិត​ជាពិសេស​ជិត​កាស៊ីណូ​ក្បែរ​ព្រំដែន នៅ​បរ​វេន​កាស៊ីណូ​ម៉ុក​ប៉ាយ​តម្លៃ​ចាប់ពី​១​លាន​ដុល្លារ​ទៅ​៣​លាន​ដុល្លារ​ក្នុង​មួយ​ហិកតា ដី​ជាប់​កាស៊ីណូ​ឡឺ​ម៉ា​កាវ​៤​លាន​ដុល្លារ​ក្នុង​មួយ​ហិកតា ជា​ពិសេស​ដី​ហក់​ឡើង​ខ្ពស់​មាន​តម្លៃ​ពេល​ចិន​ទិញ​។

​បើ​ដី​ប៉ែក​ខាងក្រោយ​ដី​មិន​ទាន់​ចាក់ដី ក្នុង​១​ម៉ែត្រការ៉េ​១០​ដុល្លារ ទៅ​២០​ដុល្លារ ដី​ក្រវ៉ាត់​​ក្រុង​តាម​ដងផ្លូវ​វាង​ផ្លូវ​កុងតឺន័រ​១​ម៉ែត្រការ៉េ​៣០​ដុល្លារ ដី​ជាប់​ផ្លូវ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​១​ម៉ែត្រការ៉េ​៨០​ដុល្លារ​ដី​ជាប់​ថ្នល់ជាតិ​លេខ​១​ក្នុង​សង្កាត់​បាទី​សង្កាត់​ច្រកម្ទេស​១​ម៉ែត្រការ៉េ​២០​ដុល្លារ​។​ហើយ​តម្លៃ​ដី​ទើប​តែ​ពុះកញ្ជ្រោល​ឡើងថ្លៃ​ខ្ពស់​ក្រោយពី​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ​ដោយ​មាន​ជនជាតិ​ចិន​ចូលមក​វិនិយោគ​និង​ស្នាក់​នៅ​រកស៊ី​លក់ដូរ​និង​ធ្វើ​ការងារ​ច្រើន​។​

​លោក សេង សិលា បាន​បញ្ជាក់ទៀតថា ជនជាតិ​ចិន​ចូលមក​រស់នៅ​ស្រុក​ខ្មែរ​ច្រើន​ដោយ​រដ្ឋាភិបាល​ចិន​បើក​ចំហរ​ឲ្យ​ប្រជាជនចិន​មក​រកស៊ី ពេល​ប្រជាជន​ចិន​ចង់​មក​ស្រុក​ខ្មែរ​រដ្ឋាភិបាល​ចិន​សួរថា មក​រកស៊ី​អី ហើយ​បើ​រកស៊ី​ខាត​រដ្ឋាភិបាល​ចិន​ចេញថ្លៃ​ខាត​ឲ្យ គឺ​រដ្ឋាភិបាល​ចិន​មាន​ប្រាក់​កម្ចីអនុគ្រោះ​ឲ្យ​ខ្ចី​លើក​ទី​១ បើ​បរាជ័យ​មិន​យក​សំណង​និង​អាចឲ្យ​ប្រាក់កម្ចី​ជា​លើក​ទី​២​តាម​មុខរបរ​។​

​ហើយ​ពាក់​ពន្ធ័​ការជំរឿន​ជនបរទេ​សឬជន​ជាតិ​ចិន​មាន​ប៉ុន្មាន​នាក់​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​បាវិត លោក សេង សិលា បាន​មាន​ប្រសាសន៍ថា ពិបាក​គ្រប់គ្រង​ណាស់​ជនបរទេស បើ​ជនជាតិ​វៀតណាម​ភាគច្រើន​គេ​ចូល​មក​លេង​ក្នុង​កាស៊ីណូ មក​ព្រឹកល្ងាច​ត្រឡប់​ទៅ​វិញ រីឯ​ជនជាតិ​ចិន​មាន​ទាំង​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅ​តាម​កាស៊ីណូ មាន​នៅ​ធ្វើការ​តាម​រោង​ចករ​សហគ្រាស​និង​ស្នាក់នៅ​ប្រកប​មុខរបរ​លក់ដូរ​ដូច្នេះ​ពិបាក​ក្នុងការ​ធ្វើ​រដ្ឋបាល​បើ​តាម​របាយការណ៍​របស់​ប៉ូលី​សមាន​ជនជាតិ​ស្នាក់​នៅ​ប្រមាណ​ជា​ជិត​២​ម៉ឺន​នាក់​។​

​ហើយ​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ក្រុង​បាវិត​មាន​គម្រោង​ធ្វើ​រដ្ឋបាល​ជំរឿន​ជន​បររទេស​មក​ស្នាក់នៅ​ក្នុង​ក្រុង​បាវិត​ក្នុង​១​សប្តាហ៌​ម្តង​ឬ​២​សប្តាហ៍ម្តង​បើ​រកឃើញ​ថា​ស្នាក់នៅ​ប្រកបមុខរបរ​ធ្វើ​ការងារ​គ្មាន​បណ្ណ័ឬ​សៀវភៅ​ការងា​រគឺធ្វើការ​ផាកពិន័យ​តាម​ច្បាប់ការ​ងារ​៕ ដោយ ៖ ​វ៉ៃ​គោ​

      

spot_img
×