Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្ចាស់​រមណីយដ្ឋាន ទឹកជ្រោះ​៩​ជាន់ បាញ់​ជា​ច្រើន​គ្រាប់ និង​ដុត​បំផ្លាញ​ផ្ទះ និង​បឹង​កា​ឡូ​អស់​ជាច្រើន​ខ្នង​

spot_img

​កំពត​៖ មន្ត្រី​យោធា​ម្នាក់​ឈ្មោះ អាំ ផល្លី​ន បាន​បាញ់​ជា​ច្រើន​គ្រាប់ និង​ដុត​បំផ្លាញចោល​ទីតាំង​រមណី​យដ្ឋា​ន ទឹកជ្រោះ​៩​ជាន់ របស់​ខ្លួន​ ដែល​ស្ថិតនៅភូមិ​អន្លង់​ក្មេង​លេង ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត កាលពី​យប់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយសារមាន​ជម្លោះ​ជាមួយ​ប្រពន្ធ​។​

​ករណី លោកស្រី ហ៊ុន ស៊ី​ណាត បាន​លើកឡើង​ថា នេះ​ហើយ​ខ្ញុំ​បាន​និយាយ​សម័យ​បច្ចេកវិជ្ជា​ទំនើប​ស្រីៗ​ខ្លះ ប៉ិន​ឆា​តរក​ប្ដី​គេ​ស្រឡាញ់​ប្ដី​គេ មី​ស្រី​ថោក​ខ្លះ បំផ្លាញ​សេចក្ដីសុខ​ក្នុង​គ្រួសារ​គេ​ ពេល​នេះ អ្នក​ទាំង​ពីរ​បាន​ត្រឹម​ដុត​អស់​។ ហេតុ​អី​បានជា​បញ្ចប់​បែប​នេះ​ទៅវិញ ម៉េច​មិន​ដើរចេញ​ទៅ​តាម​សម្រួល​ទៅ​ទុក​កេរ្តិ៍ ឲ្យ​កូន​មាន​ដំបូល​ជ្រកកោន​ទៅ​ម្ចាស់​ថ្លៃ​។ ហេតុ​អី​បាន​មិន​ចាកចេញ​តាម​សម្រួល​ទៅ​ចាំបាច់​ស្អី​មក​បំផ្លាញ​អញ្ចឹង​សោកស្ដាយ​ណាស់​។​

​អ្នកស្រី​ហ៊ាង គុ​ន្ធា បាន​ថ្លែងថា ញើស​ឈាម​មួយ​ជីវិត​ត្រូវ​រំលាយ​ត្រឹម​មួយ​យប់​! សូម​អរគុណ​បង​ទាហាន​ជើង​ខ្លាំង​។​
​នាង​ខ្ញុំ ហ៊ាង គន្ធី សូម​ប្រកាស​ជា​សារ​ធា​រណៈ ថា​នាង​ខ្ញុំ​និង​លោក អាំ ផល្លី​ន មិនមាន​អ្វី​ពាក់ព័ន្ធ​គ្នា​ទេ ហេតុ​ដូច្នេះ​រាល់​បញ្ហា​របស់​លោក អាំ ផល្លី​ន ដូចជា​គាត់​ដើរ​ខ្ចីលុយ​គេ​ឬ​ក៏​បង្កបញ្ហា​អ្វីមួយ​នាង​ខ្ញុំ​មិន​ទទួលខុសត្រូវ​ទេ​។​

​ក្រោយ​បង្ក​បទល្មើស​មួយ​នេះ មន្ត្រី​យោធា​មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ឯក រូបនេះ បាន​រត់គេចខ្លួន​បាត់​ស្រមោល​តែម្តង​។​

​មន្ត្រី​អាវុធហត្ថ បានឲ្យដឹងថា លោក អាំ ផល្លី​ន បាន​ដុត​ផ្ទះ​រមណីយដ្ឋា​ន ទឹកជ្រោះ​៩​ជាន់ របស់ខ្លួន បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​ចំនួន​៨​ខ្នង​, ផ្ទះ​វីឡា​១, សាលប្រជុំ​១, រោង​បាយ​១ ភោជនីយដ្ឋាន​២, ខ្ចុស​ចំនួន​២៥ និង​សម្ភារៈមួយចំនួនធំ ។​
​លោក អាំ ផល្លី​ន ដែល​បម្រើ​ការងារ ធ្វើការ​នៅ​ផ្នែក​រដ្ឋបាល នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការពារជាតិ ក៏​បាន​បាញ់​ជា​ច្រើន​គ្រាប់ មុន​ពេល​រត់​គេចខ្លួន​។​

​ករណី​នេះ​អ្នកស្រី​ហ៊ាង គុ​ន្ធី ភរិយា​របស់​លោក អាំ ផល្លី​ន ក៏​បាន​ដាក់​ពាក្យបណ្តឹង ទៅកាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​កំពត​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×