Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទំនិញ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន​ជាង ៣​តោន ត្រូវបាន​សមត្ថកិច្ច​ដុត​កម្ទេច​ចោល​

spot_img

​បាត់ដំបង​ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ព្រះរាជអាជ្ញា​ខេត្ត និង​អាជ្ញាធរ​ដែនដី ដោយ​មាន​ការចូលរួម​ពី លោក ហឿង សុគន្ធ អភិបាលរង​ខេត្ត បានធ្វើការ​ដុត​កម្ទេច​ចោល នូវ​ទំនិញ​ចម្រុះ​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ សរុប​ចំនួន ៣. ២២៨ គីឡូក្រាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​សូម​ជម្រាប​ផងដែរ​ថា ទំនិញ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ឆែក​រកឃើញ និង​រឹបអូស​បាន​ពី​តាម​បណ្តា​ផ្ទះ​លក់ទំនិញ ម៉ា​ត និង​ផ្សារ​នានា នៅក្នុង​ខេត្ត​បាត់ដំបង ក្នុង​រយ​:​ពេលកន្លងមក​។​

​លោក ហាក់ សុខ​រិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេល​កន្លង​មក​មន្ត្រី​ជំនាញ បាន​ដើរ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ផ្សារ​នានា ច្រកទ្វារព្រំដែន ក្នុង​ដែនដី​ខេត្ត​បាត់ដំបង បាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព ដោយបាន​រឹបអូស​យក​មក​រក្សាទុក​នៅ​សាខា​ខេត្ត​រងចាំ​ការសម្រេច​ឱ្យ​ដុត​កម្ទេច​ចោល​។​

​លោក ហាក់ សុខ​រិន បានបញ្ជាក់​ថា ទន្ទឹម​នឹង​រក្សាទុក​ទំនិញ​ខូច​គុណភាព​ជាង​៣​តោន​កន្លងមកនេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាត់ដំបង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត គណៈកម្មការ​ផ្សារ និង​មន្ត្រី​នាយកដ្ឋាន​មន្ទីរពិសោធន៍ បាន​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​ធំ​បាត់ដំបង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ក្នុង​សកម្មភាព​នោះដែរ មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ និង​គ្រឿងឧបភោគ បរិភោគ និង​បាន​ដក​យក​គំរូ​ចំនួន​៦៧​គំរូ រួមមាន​៖ បន្លែ ផ្លែឈើ ត្រី​ប្រា​សំ​យ៉ុង ប្រហិត​ត្រី ឈាម​មាន់ សរសៃ​គុយទាវ មី ជ្រក់​គ្រប់​ប្រភេទ គ្រឿង​សមុទ្រ លត​ខៀវ លត​ស្វិត និង​បាញ់ឌុក ដើម្បី​ធ្វើ​តេស្ត ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​អាច​ធ្វើអោយ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់ ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​វត្តមាន​សារធាតុ​បូរ៉ាក់​ដាក់​ក្នុងនំ​បាញ់ឌុក​ចំនួន​២​គីឡូក្រាម​, លត​ស្វិត​ចំនួន​៣​គីឡូក្រាម​។​

​ក្នុងពេល​ត្រួតពិនិត្យ​នោះដែរ មន្ត្រី​ជំនាញ ក៏​បាន​ដកហូត​នំ​បាញ់ឌុក និង​លត​ស្វិត​ចំនួន​៥​គីឡូក្រាម យក​មក​និង​ណែនាំ​ដល់​អាជីវករ អ្នកលក់ដូរ​ឱ្យបាន​យល់ដឹង​ពី​របៀប នៃ​ការជ្រើសរើស​ផលិតផល​ដែល​មាន​សុវត្ថិភាព​យកមក​លក់ ក៏ដូចជា​យក​មក​បរិ​ភោគ​ផងដែរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×