Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ បើក​សវន​ការ លើ​សំណុំរឿង​មេ​សហជីព ៦​រូប​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវន​ការ ជំនុំ​ជម្រុះ​លើ​សំណុំរឿង​មេ​សហជីព​ធំៗ ចំនួន​០៦​រូប នៅ​កម្ពុជា​។ ដោយយោង​តាម​លិខិត​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​បើ​តាម​លិខិត​លោក លី សុ​ផា​ណា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​អញ្ជើញ​លោក ជួង ជូ​ងី មេធាវី​ការពារ​សិទ្ធិ​ឱ្យ​សហជីព​២​រូប ក្នុងចំណោម​០៦​រូប បានឱ្យដឹងថា មេ​សហជីព​ដែល​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​នោះ មានដូចជា លោក អាត់ ធន់​, លោក ម៉ម ញឹម​, លោក ប៉ាវ ស៊ីណា​, លោក ជា មុនី​, លោក រ៉ុង ឈុន និង​លោកស្រី យ៉ាង សោភ័ណ្ឌ​។​

​មេ​សហជីព​ទាំងនេះ ត្រូវបាន​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​មាន​សន្ថាន​ទម្ងន់​ទោស​, បទ​ធ្វើ​ឱ្យ​ខូចខាត ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​, បទ​គំរាមកំហែង​ថា នឹង​ធ្វើឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​បទ​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌី​យ៉ាល់ ផ្លូវ​វ៉េងស្រេង កាលពី​អំឡុង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤ បទល្មើស​ដែល​មានចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញា​តិ្តច្បាប់​មាត្រា​២១៨, មាត្រា​៤១១, មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៧៨ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

​គួររំលឹកថា កាលពី​ពេល​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ បញ្ចប់រឿង​ក្ដីក្ដាំ​ជាមួយ​សហជីព​ទាំងអស់​នៅ​តុលាការ ត្រឹម​ឆ្នាំ​២០១៨ ក្នុងនោះ​សម្ដេច​ក៏​បាន​ជំរុញ​ដល់​មេ​សហជីព​ទាំងអស់ ដែល​កំពុង​មាន​ក្តីក្តាំ​នៅ​តុលាការ ត្រូវ​បញ្ជូន​សំណើ​ដោះស្រាយ​បញ្ហា​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផងដែរ​ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×