Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ឡាវ វៀតណាម រួម​គ្នា​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​

spot_img

​វៀង​ចន្ទន៍ ​៖ កម្ពុជា ឡាវ វៀតណាម បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ត្រីភាគី​ទ្វេភាគី​លើក​ទី​១៧​ស្តីពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតី​លោក ឧត្តមសេនីយ៍​បណ្ឌិត សុំ​វ៉ាង ថាំ​ម៉ា​សិទ្ធិ អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ និង​ជា​ស្នងការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​គ្រឿងញៀន នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ឯកឡេ គុយ​វឿង អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម​។​

​កិច្ចប្រជុំ​នេះ​ដែរ រៀបចំឡើង​ដើម្បី​ត្រួតពិនិត្យ​លើ​ការ​អនុ​វ​តាម​កំណត់ហេតុ​នៃ​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ត្រីភាគី​ទ្វេភាគី កម្ពុជា ឡាវ វៀតណាម លើក​ទី​១៦ ដែល​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ យើង​ក៏​បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ផែនការ​គោលដៅ​របស់​អា​ស៊ាន ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​(​ឆ្នាំ​២០១៦ ២០២៥)​និង​បង្ហាញ​ពី​ច្ឆន្ទៈនយោបាយ​ដ៏​រឹងមាំ​ក្នុងចំណោម​ប្រទេស​យើង​ទាំង​បី​ឆ្លើយតប​ទៅនឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ការប្រើ​បំពាន​គ្រឿងញៀន​និង​សារធាតុ​គីមី​ផ្សំ​ដោយ​ឯកភាព​គ្នា​ក្នុងការ​ធ្វើ​សហប្រតិបត្តិការ​ក្រប​ខណ្ឌ​ទ្វេភាគី​និង​ពហុ ភាគី​ទាំង​នៅក្នុង​តំបន់​និង​អង្គការ​អន្តរជាតិ​ជាបិសេស​កិច្ចសហប្រតិបត្តិការ​នៅតាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​យើង​ទាំង​បី​ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ឆ្លងកាត់​ព្រំដែន​។​

​កិច្ចប្រជុំ​ក៏​បាន​សង្កត់ធ្ងន់​ពី​តម្រូវការ​នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​អនុវត្ត​អនុស្សារណ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិ  បត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ឆ្នាំ​១៩៩៣ ដើម្បី​អនុវត្តន៍​ផែនការ​សកម្មភាព​អនុ​តំបន់​ទី​១០ ដែល​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី ជាន់ខ្ពស់ និង​រដ្ឋមន្ត្រី​ដែល​យើង​ជា​ប្រទេស​សមាជិក​ហត្ថលេខី​នៃ​កិច្ចប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រៀបចំ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៧ ដែល​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​គ្រឿងញៀន​និង​សុខភាព កិច្ចសហប្រតិបត្តិការ​វិធានការ​ច្បាប់​តាម​វិស័យ​តុលាការ និង​ការ​អ​ភិ វឌ្ឍន៍​ប្រកបដោយ​ចិរភាព​។​

​សូម​បញ្ចាក់​ថា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ត្រីភាគី​ទ្វេភាគី​កម្ពុជា ឡាវ វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​លើក​ទី​១៨ នឹង​រៀបចំ​នៅ​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០១៩ ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×