Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ចោទ​អា​មេ​រិច​ថា ព្យាយាម​ទប់ទល់​ការពង្រីក​ខ្លួន​របស់​បច្ចេកវិទ្យា​ចិន តាមរយៈ​ការចាប់ខ្លួន​មេ​ Huawei

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​ធ្វើ​ការចុះផ្សាយ​ថា សហរដ្ឋ​អា​មេ​រិច​កំពុង​ព្យាយាម​បង្ក្រាប​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ចិន Huawei និង​ទប់ស្កាត់​ការពង្រីក​ខ្លួន​ជុំវិញ​សក​លោក​របស់​ក្រុមហ៊ុន​នេះ តាមរយៈ​ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​របស់​ក្រុមហ៊ុន​។​

​កាលពី​ថ្ងៃ​ទី ១​ខែ​ធ្នូ អាជ្ញាធរ​កាណាដា បាន​ចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញ​វត្ថិ​របស់​ក្រុមហ៊ុន Huawei គឺ​អ្នកស្រី Meng Wanzhou និង​បាន​ធ្វើ​ការឃុំខ្លួន​គាត់​។ នៅក្នុង​ថ្ងៃ​ដដែល​នោះ ប្រធានាធិបតី​​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​កំពុង​ពិសារ​អាហារ​ជាមួយគ្នា នៅ​កិច្ចប្រជុំ​កំពូល G20​។​

​មន្ត្រី​អា​មេ​រិច​ពីរ​នាក់ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លោក​ត្រាំ មិន​បានដឹង​ពី​គំរោង​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​ចិន​ឡើយ​។​

​ចំណែក​នាយករដ្ឋមន្ត្រី​កាណាដា​វិញ គឺ​លោក Justin Trudeau ក៏​បាន​ព្យាយាម​ដក​ខ្លួន​លោក​ឲ្យ​ឆ្ងាយ​ពី​ការចាប់ខ្លួន​នោះដែរ ដោយ​បញ្ជាក់​ថា ការចាប់ខ្លួន​នោះ​​មិន​ទាក់ទង​ទៅ​នឹង​រឿង​នយោបាយ ឬ​ការជ្រៀតជ្រែក​ទេ​។​

​ក្រោយពេល​ការចាប់ខ្លួន ទីក្រុង​ប៉េង​កាំ​ង​បាន​ធ្វើ​ការទាមទារ​ឲ្យមាន​ការដោះលែង​ពលរ​ដ្ឋខ្លួន​​ជា​បន្ទាប់ និង​បាន​តវ៉ា​ថា ទាំង​កាណាដា និង​អា​មេ​រិច មិន​បាន​ផ្តល់​ហេតុផល​ពី​ការចាប់ខ្លួន​នោះឡើយ​។​

​មន្ត្រី​របស់​កាសែត​ចិន China Daily បាន​និយាយ​នៅក្នុង​ការចេញផ្សាយ​ថា មិនទាន់​មាន​ការ​ប្រាប់​​ពី​មូលហេតុ​ដែលនាំអោយ​មាន​ការចាប់ និង​ឃុំខ្លួន​ពលរដ្ឋ​ចិន​ឡើយ ហើយ​វា​ហាក់ដូចជា​ផ្នែក​មួយ​ ​នៃ​ផែន​ការណ៍​របស់​អា​មេ​រិច​ក្នុង​ការដាក់​សម្ពាធ​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន​មិនឲ្យ​ប្រើប្រាស់​ទំនិញ​​របស់​ក្រុមហ៊ុន Huawei​។​

​ការ​សែត​បញ្ជាក់ទៀតថា “​ប៉ុន្តែ​មាន​រឿង​មួយ​ដែល​ច្បាស់​នោះ​គឺ​បាន​បង្ហាញថា អា​មេ​រិច​កំពុងតែ​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ទប់​ទល់​​នឹង​ការពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន Huawei ទៅ​កាន់​ទីផ្សារ​ពិភពលោក ព្រោះ​ក្រុមហ៊ុន​គឺ​ជា​មេ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ផ្សេងៗ​​ទៀត​”៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×