Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​អាយុ ១០​ឆ្នាំ​ម្នាក់ ត្រូវ​ឪពុក​វាយ​រហូត​ដល់​ស្លាប់ ក្នុង​ប្រទេស​ម៉ាឡេស៊ី​

spot_img

​​ក្មេងប្រុស​ម្នាក់​អាយុ ១០​ឆ្នាំ បាន​ស្លាប់ បន្ទាប់ពី​ត្រូវ​បាន​ឪពុក​របស់​គេ​វាយ​ខ្លាំង​។ ការប្រើ​អំពើហិង្សា​ ​លើ​កូន​រហូតដល់​ស្លាប់​នេះ​កើតឡើង​ក្នុង​រដ្ឋ Selangor ប្រទេស​ម៉ាឡេស៊ី​។​

​វេជ្ជបណ្ឌិត​ម្នាក់​បាន​ផ្តល់​ដំណឹង​ដល់​ប៉ូលីស បន្ទាប់ពី​មាន​ក្មេងប្រុស​សន្លប់​ម្នាក់ ត្រូវបាន​បញ្ជូន​មក​ ​កាន់​មន្ទីរពេទ្យ​ដោយ​ក្រុម​គ្រួសារ​របស់​គេ កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​

​ប៉ូលីស​បញ្ជាក់ថា “​ក្មេង​ប្រុស​នោះ​ត្រូវបាន​ពេទ្យ​បញ្ជាក់​ថា​បាន​ស្លាប់​បាត់បង់​ជីវិត ហើយ​មាន​ស្នាម​​របួស​ជាច្រើន​នៅលើ​ក្បាល ខ្លួន ជើង ដៃ ព្រមទាំង​ស្នាម​ជាំ​យ៉ាងខ្លាំង​នៅលើ​ខ្លួន​”​។​

​ការពិនិត្យ​មើល​សាកសព​ក៏​បាន​បង្ហាញ​ទៀត​ផង​ដែរ​ថា ក្មេង​ប្រុស​នោះ​ស្លាប់​ដោយសារ​មានការ​ប៉ះ​​ទង្គិច​យ៉ាងខ្លាំង​ទៅ​លើ​ដងខ្លួន​ទាំងមូល​។​

​ជុំវិញ​ការ​វាយ​កូន​រហូតដល់​ស្លាប់​នេះ ឪពុក​របស់​ក្មេងប្រុស​នោះ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​។ បើ​តាម​ការចេញផ្សាយរ​បស់​សារពត៌មាន ឪពុក​នោះ​មាន​អាយុ ៤៣​ឆ្នាំ ធ្វើ​ជា​សង្ឃ​នៅ​វិហារ​។​

​ក្មេងប្រុស​រងគ្រោះ ដែល​ជា​កូន​ទី ២​ក្នុងចំណោម​បងប្អូន ៣​នាក់ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ឪពុក​ ​បន្ទាប់​ពី​ម្តាយ​គេ​បាន​ចាកចោល​ផ្ទះ​អស់​រយៈពេល ២​ខែ​មក​ហើយ​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×