Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និង​សិក្សា សេចក្តីព្រាងច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច ដែល​នឹង​ក្លាយ​ជា​វិស័យ​ហិរញ្ញវត្ថុ​ថ្មី​មួយ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ បានឲ្យដឹងថា សេចក្តីព្រាង​ច្បាប់​ខាងលើ​គឺជា​វិស័យ​ហិរញ្ញវត្ថុ​មួយ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា ដែល​សំដៅ​ដល់ កិច្ចការ​គ្រប់គ្រង និង​ចាត់ចែង​ទ្រព្យសម្បត្តិ​ឬ​ធនធាន​របស់​បុគ្គល​មួយរូប ឬ​ច្រើន​រូប ដោយ​រូបវន្តបុគ្គល ឬ​និតិ​បុគ្គល​ដ៏ទៃទៀត ដើម្បី​ជា​ប្រយោជន៍​ដល់ អត្ថ​គាហកៈ​។​

​លោក ជាម យៀប ប្រធាន​គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ដឹកនាំ​សមាជិក​គណៈកម្មការ ពិនិត្យ និង​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​លោក បាន​បន្តថា វិស័យ​នេះ ត្រូវបាន​រំពឹងទុក​ថា​អាចរួមចំណែក​ក្នុង​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា អោយ​កាន់តែ​មាន​ភាព​ជឿន​លឿន​ពិពិធ​កម្ម ហិរញ្ញវត្ថុ​ឆ្លើយតប​ទៅ​នឹង​បរិបទ​វិស័យ​ហិរញ្ញវត្ថុ​សកល និង​ប្រកបដោយ​ភាព​ប្រទាក់ក្រឡា ដើម្បីឲ្យ​ការចាត់ចែង​ការរក្សា​ការគ្រប់គ្រង និង​ការប្រើប្រាស់ ទ្រព្យសម្បត្តិ និង​ធនធាន​ធានាបាន​នូវ​ទំនុកចិត្ត​ពី​បរ​ធន​បាល​ទា​យក និង​ភាគី​ពាក់ព័ន្ធ ការ​បង្កើតអោយមាន​ក្របខ័ណ្ឌគតិយុត្តិ​មួយ សម្រាប់​ដំណើរការ នៃ​វិស័យ​ថ្មី​នេះ ត្រូវ​បាន​គិតគូរ​ជា​ជំហានៗ​ចាប់តាំងពី​ឆ្នាំ​២០១០​មក​។​

​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​បាន​លើកឡើង​ថា ផ្អែក​តាម​ទស្សនៈ​វិស័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចូល​ខ្លឹមសារ និង​ទិសដៅ​សម្រាប់​ការគ្រប់គ្រង វិស័យ​បរ​ធន​បាល​កិច្ច​នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥ សម្រាប់​ជា​ត្រីវិស័យ​ដល់​បញ្ញត្តិ​ករ​ពាក់ព័ន្ធ​ក្នុង​ការពិចារណា​យកទៅ អនុវត្ត​បន្ត​ស្រប​តាម​អនុវិស័យ​នី​មួយៗ​។​

​សេចក្តីព្រាងច្បាប់​បរ​ធ​ន​បាល​កិច្ច​មាន​៨​ជំពូក ៥៧​មាត្រា​។ ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប បាន​បន្តថា ច្បាប់​នេះ​មាន​គោលបំណង​គ្រប់គ្រង​មូលនិធិ ហិរញ្ញប្បទាន​ឥត​សំណង ឬ​អនុ​បំណុល​ដែល​ផ្តល់​ដោយ​ដៃគូរ​អភិវឌ្ឍ ដើម្បី​គាំទ្រ​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ ហើយ​បច្ចុប្បន្ន​មូលនិធិ​ទាំងនេះ បាន​នឹង​កំពុង គ្រប់គ្រង និង​ចាត់ចែង​ប្រើប្រាស់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​។​

​តាម​នីតិវិធី បន្ទាប់ពី​ការពិនិត្យ និង​សិក្សា​ផ្ទៃក្នុង​គណៈកម្មកា​រហើយ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ត្រូវ​ពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់​នេះ ជាមួយ​តំណាង​រាជរដ្ឋាភិបាល​បន្ត​ទៀត​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×