Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​រើស​មន្ត្រី​ជាង​៥​ពាន់​នាក់ ដើម្បី​បម្រើ​ការងារ​រយៈពេល​ខ្លី សម្រាប់​អនុវត្តន៍​ការងារ​ជំរឿន នៅ​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការជ្រើសរើស​មន្ត្រី​ត្រួតពិនិត្យ មន្ត្រី​សម្ភាស និង​មន្ត្រី​បំរុង សម្រាប់​អនុវត្ត​ការងារ​ជំរឿន​ទូទៅ នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៩ ជាង​៥​ពាន់​នាក់ ដើម្បី​បម្រើ​ការងារ​ក្នុង​រយៈពេល​ខ្លី​។​

​យោងតាម​សេចក្តីជូនដំណឹង បានឲ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប ជូន​ដល់​សាធារណជន មន្ត្រីរាជការ បុគ្គលិក​តាម​បណ្តា​មន្ទីរ ស្ថាប័ន​រដ្ឋបាល​ខណ្ឌ សង្កាត់ ភូមិ ព្រមទាំង សិស្ស និស្សិត យុវជន យុវនារី ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យបាន​ជ្រាបថា គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន រាជធានី​ភ្នំពេញ ត្រូវ​ការជ្រើសរើស​មន្ត្រី បុគ្គលិក ដើម្បី​បម្រើ​ការងារ​ក្នុង​រយៈពេល​ខ្លី ចំនួន​៥.០៥៩​នាក់ (​ដោយ​ត្រូវ​ចូលរួម វគ្គ​បណ្តុះបណ្តាល​៤​ថ្ងៃ បន្ទាប់មក​ត្រូវ​បំពេញ​ការងារ​ជា​មន្ត្រី​ត្រួតពិនិត្យ និង​ចុះ​សម្ភាស​អនុវត្ត​ការងារ​ជំរឿន ស្ថិតិ​ប្រជាជន​រយៈពេល​១៤​ថ្ងៃ​) ក្នុង​មុខតំណែង​៖ មន្ត្រី​ត្រួតពិនិត្យ​៩៩៦​នាក់ មន្ត្រី​សម្ភាស​៣.៩៨៣​នាក់ និង​មន្ត្រី​បម្រុង​៨០​នាក់។​

​លោក និង​លោកស្រី ដែលមាន​ចំណាប់អារម្មណ៍ សូម​អញ្ជើញ​ទៅសុំ​ពាក្យ​នៅ​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​សាលាខណ្ឌ ទាំង​១២ នៃ​រាជធានី​ភ្នំពេញ រៀង​រាល់​ម៉ោង​ធ្វើការ ដោយ​ចាប់ផ្តើម​ទទួល​ពាក្យ​បម្រើ​ការងារ​ចាប់ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៧៖៣០​នាទី​ព្រឹក រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៥៖៣០​នាទី​ល្ងាច​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×