Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ន​គរ​បាល​បើក​ឡាន បុក​ចូល​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ផ្អើល​ទាំង​កណ្តាល​យប់

spot_img

​ខេត្ត​ស្វាយរៀង ៖ ​យ៉ាងហោចណាស់​ក៏​មន្ត្រីនគរបាល​ចំនួន​២​នាក់​បាន​រងរបួស​ហើយ​បុរស​២​នាក់​ទៀត​ដែល​ជា​អ្នករួមដំណើរ​បាន​ភ័យ​​ទាំង​​ព្រលឹងចុងសក់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​ខ្លួនឯង​បើករថយន្ត​បុក​ចូល​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​តែ​សំណាងល្អ​ពុំ​បាន​បណ្តាលឱ្យ​មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។​

​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣:៣៦ នាទី យប់​ថ្ងៃ ព្រហស្បតិ៍ ១៤ រោច ខែ កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិត​លើ​ផ្លូវជាតិ​លេខ ១៣ ក្នុងភូមិ ព្រះ​ទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​:​រថយន្ត​បង្កហេតុ​ម៉ាក​ហាយ​ឡែន​ឌឺ ពណ៏ ទឹក​មាស ពាក់​ផ្លាកលេខ ភ្នំពេញ ២AS ៩៤៩០ បើកបរ​ដោយ​ឈ្មោះ សូ រី​ណា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ជា​មន្ត្រី​នគរបាល រស់នៅ​ភូមិ ធំ ឃុំ ពោធិ៍​រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរ​ពី​ជើង​ទៅ​ត្បូង (​រង​របួសស្រាល )(​រថយន្ដ​ខូចខាត​ធ្ងន់​)​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ​អ្នក​រួម​ដំណើរ​មាន ៖

​ទី ១.​ឈ្មោះ នាង សុវណ្ណ​ចាន់​រ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​មន្ត្រី នគរបាល រស់នៅ​ភូមិ ពងទឹក ឃុំ ពងទឹក ស្រុក រំដួល ខេត្ត ស្វាយរៀង រង​របួសស្រាល​។​

​ទី​២.​ឈ្មោះ ជ័យ ឡងឌី ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ បឹង​វែង ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង គ្មាន​របួស​។​

​ទី​៣.​ឈ្មោះ ជួប ចិន្ដា ភេទ ប្រុស អាយុ ២៣ មុខរបរ នៅផ្ទះ រស់នៅ​ភូមិ ចក ឃុំ ចក ស្រុក រំដួល ខេត្ត ស្វាយរៀង គ្មាន​របួស​។

​ដោយឡែក​ម្ចាស់ផ្ទះ​ដែល​ត្រូវ​រថយន្ត​បើក​បុក​ចូល​នោះ​ ​ឈ្មោះ ហុង ពៅ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ ព្រះ​ទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង (​គ្មាន​បួស​) ខូចខាត​ផ្ទះ​អស់​មួយចំនួន​។​

​ប្រភព​ខាងលើ​បាន​បន្ថែម​ទៀតថា ៖ ​បច្ចុប្បន្ន​មធ្យោបាយ​បាន​រក្សាទុក​នៅ​កន្លែងកើតហេតុ​ជា​បណ្ដោះអាសន្ន​។​

​ហើយ​អ្នករបួស​បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​។ ចំពោះ​មូលហេតុ ដែល​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ដ​មាន​សភាព​ងងុយដេក​ ៕ ដោយ ៖ ​វ៉ៃ​គោ​

 

spot_img
×