Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ជា​រៀងរាល់ឆ្នាំ ជា​កាលានុវត្តភាព​ដ៏​ប្រសើរ សម្រាប់​កម្ពុជា ក្នុងការ​ធ្វើឲ្យ​សមុទ្រ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព​

spot_img

​ភ្នំពេញ ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចេញ​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៨ ​ក្រោម​ប្រធានបទ ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ ដោយ​អម​ពាក្យស្លោក​ថា អេកូ​ទេសចរណ៍​សម្រាប់​កំណើត​បៃតង​ ​និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្ត​កោះកុង​។​

​បើ​យោង​តាម​សារលិខិត​របស់​សម្ដេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​នេះ បានបញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​បានកំណត់​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ ​ដែល​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​តំបន់​ឆ្នេរសមុទ្រ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។​

​តំបន់ឆ្នេរ​កម្ពុជា បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ ជា​ប៉ូល​សេដ្ឋកិច្ច​ក្នុង​ការទាក់ទាញ ការវិនិយោគ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​ ​និង​ត្រូវបាន​ចាត់ទុក​ថា​ជា​គោលដៅ​ទេសចរន៍​ដ៏​មាន​ភាព​ទាក់ទាញ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់ នៅ​កម្ពុជា​ ​និង​ក្នុង​តំបន់ ដោយ​តំបន់​កោះ​មួយ​ចំនួន ក៏​កំពុង​ធ្វើ​ការអភិវឌ្ឍឲ្យ​ក្លាយទៅជា​រមណីយដ្ឋាន​ទេសចរណ៍ ដែល​មាន​ផលិតផល​ ​និង​សេវាកម្ម​កម្រិត​ស្តង់ដារ​អន្តរជាតិ គួបផ្សំ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សម្បូរ​បែប​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​។​ ​ក្នុងន័យនេះ​យើង​ចាំ​ចាប់​ត្រូវ​រួបរួម​គ្នា រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ក្នុង​ការអភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ឲ្យមាន​និរន្តរភាព​ ​បរិយា​ប័ន្ន ប្រកបដោយ​ការទទួលខុសត្រូវ​លើ​គ្រប់​វិស័យសេដ្ឋកិច្ច សង្គម ស័ក្តិសម​ជា ឆ្នេរសមុទ្រ​កម្ពុជា ៖ តារា​រះ​នា​ទិសនិរតី​។​

​សម្តេចនាយក​រដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ជា​រៀងរាល់ឆ្នាំ គឺជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ ​សម្រាប់​កម្ពុជា ក្នុងការ​ធ្វើឲ្យ​សមុទ្រ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ ​ដែល​ជា​កត្តា​ចូលរួមចំណែក​ក្នុង​ការផ្តល់​ចំណូល​ដោយផ្ទាល់ ការបង្កើន​ការងារ ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ ​និង​ការការពារ​បរិស្ថាន ធនធានធម្មជាតិ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ឆ្នេរ​ ​ពិសេស​ចូលរួមចំណែក​ធ្វើឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជា ជាតិ ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ សាមគ្គីភាព និង​មិត្តភាព​ផងដែរ​៕​ ដោយ ​៖​ កូឡាប​

   

spot_img
×