Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​ចំណេះដឹង និង​ជំនាញ​បច្ចេកទេស ដល់​មន្ដ្រី​មាន​សមត្ថកិច្ច ដើម្បី​កំណត់សម្គាល់ ទំនិញ​ពិត និង ទំនិញ​ក្លែងក្លាយ​

spot_img

​ភ្នំពេញ ​៖ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែងថា វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​អនុវត្ត​ច្បាប់ ស្តីពី​ការ​កំណត់​សម្គាល់ ទំនិញ​ពិត និង ទំនិញ​ក្លែងក្លាយ ធ្វើឡើង​ក្នុង​គោល​មួយ ដើម្បី​ជា​ទិសដៅ​អភិវឌ្ឍន៍ និង​កសាង​សមត្ថភាព ពង្រឹង​ចំណេះដឹង និង​ជំនាញ​បច្ចេកទេស ដល់​មន្ដ្រី​មាន​សមត្ថកិច្ច ហើយ​ជាមួយនឹង​ការធ្វើ​បទ​បង្ហាញ​ចែករំលែក​បទពិសោធន៍ របស់​វាគ្មិន​ជំនាញៗ មកពី​បណ្ដា​ក្រុមហ៊ុន​ល្បីៗ​ទៀត​ផង​ដែរ​។​

​នា​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក នាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ច្បាប់ ស្តីពី​ការកំណត់​សម្គាល់​ទំនិញ​ពិត និង​ទំនិញ​ក្លែងក្លាយ ដែល​រៀបចំឡើង ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ក្រុមហ៊ុន ថា​យ​លី​គី និង ហ្គី​ប​ប៊ី​ន នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ រាជធានី​ភ្នំពេញ ។​

​កម្មវិធី​នេះ​មាន​ការចូលរួម​មកពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់​ពន្ធ័​នានា និង​មាន​មន្ត្រី​ជំនាញ​ចូលរួម​ដូចជា​៖ មន្ត្រី​មកពី ក្រសួង​ពាណិជ្ជកម្ម អគ្គ្នស្នងការដ្ឋាន​នគ​រ​បាល​ជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​មន្ត្រី​ជំនាញ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​មាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​ក្រម​ហ៊ុន​មួយចំនួន​ដូចជា​៖ ក្រុមហ៊ុន Carter’s, Starbucks Coffee, Honda Motor Co., Ltd, Daimler AG….. ។​

​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ សម្រាប់​អនុវត្ត​ការងារ​ជំនាញ​របស់​ខ្លួន ជា​ពិសេស​មន្ត្រី​នៅ​តាម​បណ្តា​ច្រកទ្វារ​អន្តរជាតិ ។​

​នាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា សង្ឃឹមថា សិក្ខាកាម​ដែល​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ ពិតជា​ប្រឹងប្រែង​ត្រងត្រាប់ ចាប់​យក​នូវ​បទពិសោធន៍​ទាំងអស់នេះ ដើម្បី​ធ្វើ​ការអនុវត្តន៍​ជាមួយនឹង​ភារកិច្ច​ជាក់ស្ដែង​របស់​ខ្លួន ឲ្យមាន​ប្រសិទ្ធភាព និង​លទ្ធផល​ល្អប្រសើរ ជាក់​ជា​មិនខានឡើយ​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏​បាន​ស្នើ​ដល់​សិក្ខាកាម​ទាំងអស់ ដែល​ចូលរួម ត្រូវ​ខិតខំ​ប្រឹងប្រែង​ក្រេប​យក​ចំណេះដឹង និង​បទ​សោធន៍ ដើម្បី​ទៅ​អនុវត្ត​ការងារ​របស់​ខ្លួន ឲ្យមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ តាម​ក្របខ័ណ្ឌ និង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×