Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ រកឃើញ​បបែល​ក្រៀម ​មាន​សារធាតុ​គីមី​ជិត​ ២០ ​គី​ឡូ ដែល​អាជីវករ​ដាក់​លក់​នៅ​ក្នុង​ផ្សារលើ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា មន្ត្រី​ជំនាញ ដែល​ដាក់​ឱ្យ​ប្រចាំការ​នៅ​ក្នុង​ផ្សារលើ ក្រុង​ព្រះសីហនុ បាន​ពិនិត្យ និង​ពិសោធន៍​រក​ឃើញ​បបែល​ក្រៀម ដែល​មាន​ដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​ជិត ២០​គីឡូក្រាម ដែល​អាជីវករ​ដាក់​លក់​តាម​ស្តង់ ឬ​តូប​លក់ដូរ​ចំនួន​៤ នៅក្នុង​ផ្សារ​លើ​។​

​មន្ត្រី​កាំកុងត្រូល បន្តថា បន្ទាប់​ពី​មន្ត្រី​ជំនាញ បាន​ធ្វើតេស្ត​កំណត់​ថា​បបែល​ក្រៀម​ជិត ២០​គីឡូក្រាម ពិតជា​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់ មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ក៏​បាន​ដកហូត​បបែល​ទាំងនោះ យក​ទៅ​កំទេចចោល និង​បាន​តម្រូវ​ឱ្យ​បងប្អូន​អាជីវករ​ពាក់ព័ន្ធ​ធ្វើ​កិច្ចសន្យា ឱ្យ​ប្រុងប្រយ័ត្ន និង​បញ្ឈប់​ការលក់ដូរ​ម្ហូបអាហារ​សមុទ្រ លួច​ដាក់​លាយ​សារធាតុ​គីមី ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​។​

​មន្ត្រី​កាំកុងត្រូល​ឱ្យដឹងថា ចំពោះ​បបែល​ក្រៀម ដែល​មន្ត្រី​ជំនាញ​បាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ខាងលើនេះ ត្រូវបាន​អាជីវករ​ទាំងនោះ បាន​អះអាង​ថា បាន​ទិញ​បន្ត​យក​មក​លក់ ដោយ​ពុំបាន​ដឹងថា​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​នោះទេ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×