Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកណា​មិន​ក្តៅ​ទៅ​! ខំ​កុម្ម៉ង់​អាវ​ឈុត​ដ៏​ស្រស់ស្អាត​តាម​ Online ពេល​លពាក់​ដូច​ថ្លុក​កំប្លែង និង​ត្រូវគេ​បង្អាប់​ដូច​ឈុត​អាវ លី សៀវ​ឡុង ទៀត​!!

spot_img

​ស្ត្រី​វៀតណាម​ម្នាក់ ថ្មីៗ​នេះ បាន​កុម្ម៉ង់​ទិញ​អាវ​ពណ៌​លឿង​ដ៏​ស្រស់ស្អាត​១​ឈុត ប៉ុន្តែ នាង​ប្រែជា​មានការ​ខកចិត្ត​ជា​ខ្លាំង និយាយ​លែងចេញ​តែម្តង ព្រោះថា នៅពេល​សាក​លពាក់​វា ស្រាប់តែ​មើលទៅ​ខុសគ្នា​ដាច់ស្រឡះតែម្តង ជាមួយនឹង​គំរូ​ដែល​តារា​ម៉ូ​ដែល​បានបង្ហាញ​នៅលើ​វេ​ប​សាយ​ ។​

​នារី​ខកចិត្ត​រូបនេះ​បាន​ចែករំលែក​ឲ្យ​ដឹងថា នាង​បាន​អន្ទះអន្ទែង​រង់ចាំ​កញ្ចប់​សម្លៀកបំពាក់​ជាខ្លាំង ។ ប៉ុន្តែ ផ្ទុយទៅវិញ វា​បាន​ត្រឹម​ជា​អាវយឺត​ឈុត​ជាប់​ពណ៌​លឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​ពេល​ពាក់​ទៅ ផ្នែក​ខ្លះ​របស់​វា ពុំ​ឃើញ​លេចចេញ​រាង​ឲ្យ​សម​សូម្បី​បន្តិច​សោះ ។​

​នៅពេល​ដឹងថា វា​ដូចជា​ថ្លុក​កំប្លែង​បែបនេះ នាង​បាន​ថត​រូបភាព​មួយចំនួន និង​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ។ ដូច​ការរំពឹង​មែន អ្នកលេង​អ៊ីនធឺណិត​ជាច្រើន ផ្ទុះសំណើច​ឡើង​ហូរ​ទឹកភ្នែក និង​សូម្បី ប្រដូច​នាង​ទៅ​ស្តេច​គុន​កុង​ហ្វ៊ូ លី សៀវ​ឡុង ក្នុង​រឿង «Game of Death» ទៀតផង ៕ ដោយ៖ ចន្ទី (ប្រភព៖ worldofbuzz)

spot_img
×