Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ធ្វើ​ពិធី​សម្ពោធ​សមិទ្ធិផល​នានា និង​ការបំពាក់​ឋានន្តរស័ក្តិ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ធ្វើ​ពិធី​សម្ពោធ​សមិទ្ធិផល​នានា និង​ការបំពាក់​ឋានន្តរស័ក្តិ គ្រឿង​ឥស្សរិយ​ស ព្រមទាំង​ជូន​បណ្ណ​សរសើរ លិខិត​សរសើរ​ដល់​មន្ត្រីនគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។​

​ពិធី​នេះ ក្រោម​វត្តមាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ​ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ​។​

​លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ នគរបាល​ស្រុក​ព្រៃនប់ ទើប​ទទួលបាន​តំណែង​ថ្មី បាន​ផ្តល់​សម្ភាស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅក្រោយ​បញ្ចប់​ពិធី​នោះ ដោយ​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ដឹកនាំ​កងកម្លាំង​នគរបាល​ស្រុក និង​ប៉ុស្តិ៍នគរបាល​ទាំងអស់ បំពេញភារកិច្ច តាម​បទបញ្ជា​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​​ក្នុង​មូលដ្ឋាន តាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដោយ​សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃនប់ ឱ្យ​បានរ​លូន និង​មាន​ប្រសិទ្ធិភាព​។​

​បន្ថែម​លើ​នេះ លោក​អធិការ​បន្ត​ថា នឹង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ឱ្យ​ចូលរួម​ក្នុង​ចលនា​សង្គម​ផ្សេងៗ​ដូចជា​៖ សកម្មភាព​ចុះ​ជួយ​ប្រជាពលរដ្ឋ ដែល​ជួប​ហេតុការណ៍​គ្រោះធម្មជាតិ ឬ​ហានិភ័យ​ផ្សេងៗ ការងារ​មនុស្សធម៌ និង​ចូលរួម​ចលនា​សំអាត​អនាម័យ​បរិស្ថាន​ជាដើម​៕ ដោយ ​៖ ដែន សីមា​

 

spot_img
×