Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត​ណាស់​! នារី​វ័យក្មេង​ធ្វើការ​កន្លែង​កម្សាន្ត​មួយ ត្រូវគេ​លួច​ថ្នាក់​ថ្នាំញៀន​ម្យ៉ាង​ឲ្យ​ផឹក ធ្វើ​ឲ្យ​​​ក្តៅ​អន្ទះអន្ទែង​ដល់​ថ្នាក់​ស្រាត​ខោអាវ​លែង​គិត​ខ្មាស (​វីដេអូ​)

spot_img

​វីដេអូ​បង្ហាញ​នារី​វ័យក្មេង​ម្នាក់ ត្រូវបាន «​ស្អំ​» ជាមួយ​ទឹក​ទឹកកក ជាការ​ជួយសង្គ្រោះ​បឋម​ពី​មិត្តភក្តិ​របស់​នាង នៅក្នុង​ប្រទេស​ថៃ បាន​កំពុង​ត្រូវបាន​ចរាចរ​នៅលើ​បណ្តាញ​សង្គម ហើយ​ជនរងគ្រោះ​ត្រូវបាន​គេ​និយាយថា ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន ។ រឿងនេះ​ត្រូវបាន​គេ​យល់ឃើញថា នាង​មាន​អារម្មណ៍​ក្តៅ​អន្ទះអន្ទែង​យ៉ាងខ្លាំង រហូតដល់​ថ្នាក់​ថាក់​ស្រាត​សម្លៀកបំពាក់​ទៀតផង ។

​រាងកាយ​របស់​នាង​ត្រូវ​បានឃើញ​កំពុង​ញ័រញាក់ ហើយ​មិ​តៗ​ភក្តិ​របស់​នាង​យក​ធុង​ទឹកកក មក​ស្អំ​ដើម្បី​កាត់បន្ថយ​សីតុណ្ហភាព​នៅក្នុង​ខ្លួន​របស់​នាង គួរ​ឲ្យ​អាសូរ​បំផុត ។ បើទោះបី​មិត្តៗ​ភក្តិ​របស់​នាង បាន​យក​ទឹក​ត្រជាក់​លេប​ខ្លួន​របស់​នាង​បែបនេះ​ក្តី ក៏​វា​ពុំបាន​ជួយ​បាន​ច្រើន​នោះទេ ។ ហេតុនេះ នាង​ត្រូវបាន​គេ​ប្រញាប់ប្រញាល់​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ការជួយ​សង្គ្រោះ​បឋម​នេះ​ផងដែរ ។​

​កាសែត Guang Ming Daily បាន​រាយការណ៍​ឲ្យ​ដឹងថា វីដេអូ​នេះ​បាន​រីក​រាលដាល​ដូច​ភ្លើង​ឆេះ​ព្រៃ ហើយ​ភ្ញាក់​ងារ​ប្រឆាំង​គ្រឿងញៀន​ថៃ ក៏បាន​ឆ្លើយតប​ទៅនឹង​វីដេអូ​នេះ​ផងដែរ ។ អ្នកនាំពាក្យ​ម្នាក់​បាន​បញ្ជាក់ថា គ្រឿងញៀន​មានឈ្មោះ​ថា Alprazolam (​ឬ ហៅ​សាមញ្ញ​ថា​ជា xanax) គឺ​ត្រូវបាន​គេ​ចែកចាយ​យ៉ាង​ទូលំទូលាយ នៅតាម​កន្លែង​កម្សាន្ត​នានា និង​ត្រូវបាន​ប្រើ​ដើម្បី «​ធ្វើបាប​» ស្រីៗ​តែម្តង ។ ហើយ​ករណីនេះ​មួយចំនួន​ត្រូវបាន​រាយការណ៍​រួចហើយ​នៅក្នុង​ទីក្រុង​បាងកក ។​

​ថ្នាំ Alprazolam គឺជា​ប្រភេទ​នៃ​ថ្នាំ​ដែល​គេ​ហៅថា benzodiazepines ដែល​ផ្តល់​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្ងប់ស្ងាត់ ដល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​រប​ស់​យើង ។ យោងតាម WebMD ជាទូទៅ​វា​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ការ​ភ័យ​បារម្ភ និង​បញ្ហា​នៃ​ការ​ភ័យ​ស្លន់ស្លោ ។​

​នៅពេលដែល​វា​ត្រូវបាន​បន្ថែម​ទៅលើ​ភេសជ្ជៈ​កាបូន ឬ​គ្រឿង​ស្រវឹង នោះ​អ្នកប្រើប្រាស់​នឹងមាន​អារម្មណ៍​វិលមុខ​, បាត់បង់​ស្មារតី និង​សូម្បី​ទទួលរង​ការបាត់បង់​ការចងចាំ​រយៈពេល​ខ្លី ។ តាមពិតទៅ ថ្នាំ​នេះ​ត្រូវបាន​គេ​រំលោភបំពាន​ជា​យូរ​មកហើយ ប៉ុន្តែ និន្នាការ​នៃ​ការប្រើប្រាស់​នេះ​បាន​កើនឡើង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ worldofbuzz)​

spot_img
×