Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព នៃ​បទបញ្ញត្តិ​ថ្មី​ស្តីពី​ពន្ធដារ និង​នីតិវិធី សម្រាប់​បែងចែក​ចំណូល និង​ចំណាយ​

spot_img

ខេត្ត​ព្រះសីហនុ​៖ សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​ធ្វើ​សិក្ខាសាលា ដើម្បី​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព នៃ​បទបញ្ញត្តិ​ថ្មី​ស្តីពី​ពន្ធដារ និង​វិធាន នីតិវិធី​សម្រាប់​បែងចែក​ចំណូល ចំណាយ​ក្នុង​ចំណោម​ផ្នែក ឬ​បុគ្គល​ទាក់ទិន​នានា​។​

​សិក្ខាសាលា​នេះ រៀបចំ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​ចូលរួម​ជា​អធិបតី​ដោយ លោក ឆាយ ជា​ហេង អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោក សន សុីផល​ប្រធាន​សាខា​ពន្ធដា​រខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ការរៀបចំ​សិក្ខាសាលា​ដូចនេះ វា​មិនមែន​ជា​លើក​ទី​១​នោះ​ទេ​នា​ខេត្ត​ព្រះសីហនុ​។ ហើយ​ថា​ការរៀបចំ​សិក្ខាសាលា​ជា​បន្តបន្ទាប់​មក​នេះ មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ធ្វើឡើង​ដើម្បី​លើកកម្ពស់ ប្រសិទ្ធិភាព និង​ការស្វែងរក​ប្រមូល​ប្រាក់​ពន្ធ​បង់ ចូល​ថវិកា​ជាតិ​ឱ្យបាន​ច្រើន​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាង​មុខៗ​៕ ដោយ​៖ ដែន សីមា​

spot_img
×