Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទៅ​កាន់​ទីក្រុង​ណា​ណូយ តប​តាម​ការអញ្ជើញ​ពី​សម​ភាគី នាយករដ្ឋមន្ត្រី​វៀតណាម​

spot_img

​វៀតណាម ​៖ នា​វេលា​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅលើ​ទឹកដី​នៃ​ប្រទេស​វៀតណាម​។ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នេះ សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ នៅ​ស្តូប​យុវជន​ពលី​នៃ​កងទ័ព​ប្រជាជន​វៀតណាម និង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ នៅ​ស្តូប​លោក​ប្រធាន​ហូជីមិញ​ផងដែរ​។​

​ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ ដែល​ធ្វើឡើង​នៅ​វិមាន​រដ្ឋ ក្នុង​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​តេជោ ហ៊ុន សែន ត្រូវបាន​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ាក់ទាក់​បំផុត​ពី​សំណាក់​សមភា​គី​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុក​។ នៅ​ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​នោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​អមដំណើរ​ដោយ​ផ្ទាល់​ពី​សម​ភាគី​នាយករដ្ឋមន្ត្រី​វៀតណាម បាន​អញ្ជើញ​គោរព​ទង់ជាតិ និង​ភ្លេងជាតិ នៃ​ប្រទេស​ទាំង​ពីរ​។​

​បន្ទាប់ពី​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​រួចមក​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម សម្តេច​តេជោ ហ៊ុន សែន និង​លោក ង្វៀន សួន​ហ្វ៊ុក បាន​អញ្ជើញ​ជួបប្រជុំ​ចង្អៀត​មួយ​ទល់​មួយ ឆ្លងកាត់​អ្នកបកប្រែ មុន​ឈានទៅ​កិច្ចប្រជុំ​កំពូល​ទ្វេភាគី សម្រាប់​ថ្នាក់​ដឹក​នាំ​​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​។​

​បន្ទាប់​ពី​ពិភាក្សាគ្នា​ក្នុងជំនួប​ចង្អៀត និង​កិច្ចប្រជុំ​កំពូល​ទ្វេភាគី ដែល​បាន​ចំណាយ​ពេល​ន​ជាង ២​ម៉ោង​ប្រកប​ដោយ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​រួចមក ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឡាវ បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​នៃ​ពិធី ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៦ រួមមាន ​៖

​ទី​១៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តី​ពី​យុទ្ធ​សហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន សម្រាប់​រយះ ពេល​៧​ឆ្នាំ ពី​ឆ្នាំ​២០១៨-២០២៥​។​

​ទី​២៖ វិសោធនកម្ម​ពិធីសារ​ឆ្នាំ​២០០៥ សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​គោក​ឆ្នាំ​១៩៩៨​។​

​ទី​៣៖ វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក​ឆ្នាំ​២០០៩​។​

​ទី​៤៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​ទី​៥៖ កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ​កម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម សម្រាប់​ឆ្នាំ​២០១៨-២០១៩ ស្តី​ពី​ការអនុគ្រោះ​លើ​ពន្ធ​បន្ទាត់​ពន្ធគយ​ឲ្យ​គ្នា​ទៅវិញទៅមក​។​

ទី​៦៖ កិច្ចព្រមព្រៀង​ស្តីពី​ការ​ទប់ ស្កាត់​ការជួញដូរ ការជីក​កកាយ​ដោយ​ខុសច្បាប់ និង​ការនាំ​ត្រឡប់មកវិញ នូវ​សម្បត្តិ​បេតិកភណ្ឌ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា វៀតណាម​។​

​សូមបញ្ជាក់​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទៅ​កាន់​ទីក្រុង​ណា​ណូយ​នៅពេលនេះ ឆ្លើយតប​តាម​ការអញ្ជើញ​ពី​សម​ភាគី នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុក បន្ទាប់ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ត្រូវបានជ្រើស​តាំង​​ជា​នាយករដ្ឋមន្ត្រី​សា​ជា​ថ្មី​ម្តងទៀត ក្នុង​រដ្ឋសភា​នីតិកាល​ទី​៦ កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១៨ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ពី​ការបោះឆ្នោត​សកល ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា​ឆ្នាំ​២០១៨។​

​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​១៩៦៧​។ តែ​ត្រូវបាន​កាត់ផ្តាច់​នៅ​ខែ​មីនា​ឆ្នាំ​១៩៧០ និង​បាន​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ នៅ​ខែ​មករា ឆ្នាំ​១៩៧៩​។ វៀតណាម និង​កម្ពុជា គឺជា​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា មាន​ព្រំប្រទល់​រួម​គ្នា​ប្រវែង​ប្រមាណ​ជាង ១,២៧០​គីឡូម៉ែត្រ​។​

​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​តេជោ ទៅកាន់​ប្រទេស​វៀតណាម​នៅពេលនេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ពិសេស​ការខិតខំ​រួមគ្នា ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ​តាម​ព្រំដែន និង​កិច្ចសហប្រតិបត្តិកា​រដ​ទៃ​ទៀត ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា កាលពីពេល​កន្លង​មក ឲ្យ​កាន់តែ​មាន​ភាពប្រសើរឡើង​ថែម​ទៀត​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×