Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ណែនាំ​ឲ្យ​អាជ្ញាធ​ខេត្ត​តាកែវ​ បង្ក្រាប​បទល្មើស​ផ្សេងៗ​ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត​

spot_img

​តាកែវ​ ៖ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ឯកឧត្តម ឡេង វី បានធ្វើការ​ជំរុញ​ឲ្យ​អាជ្ញាធ​ខេត្ត​តាកែវ​ជា​ពិ​សេស​សមត្ថកិច្ច​ជំនាញ​ធ្វើ​យ៉ាង​ណា​បង្កា​និង​បង្ក្រាប​ឲ្យបាន​ជាដាច់ខាត​ចំពោះ​សកម្មភាព​លូច ប្លន់​និង​បទល្មើស​ផ្សេងៗ​ទៀត​ដែល​កើតឡើង​នៅក្នុង​ខេត្តតាកែវ ។​

ថ្លែង​​នៅក្នុង​ឱកាស់​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​ប្រកាស់​តែងតាំង​អភិបាលខេត្តរង​តាកែវ​នៅ​ព្រឹក​ថ្ងៃ សុក្រ ទី ៧​ខែ ធ្នូ ឆ្នាំ ២០១៨​នេះ ឯកឧត្តម ឡេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​ថ្លែង​ថា​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សន្តិសុខ​សង្គម អាជ្ញាធ​មូលដ្ឋាន​ត្រូវតែ​យកចឹត្តទុកដាក់​ឲ្យបាន​ខ្ពស់ ពោល​គឺ​អាជ្ញាធ​គ្រប់​លំដាប់ថ្នាក់​ជា​ពិសេស​អាជ្ញាធ​មាន​សមត្ថកិច្ច​ត្រូវតែ​ធ្វើ​ការទប់ស្កាត់​ជាមុន​ចំពោះ​អំពើ​ប្លន់​ប្រដាប់អាវុធ ចោរលួច ការ​ចែក​ចាយ ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​មាន​ប្រសា​ស​ន៏​បន្តថា បញ្ហា​លេង​ល្បែងស៊ីសង​ដែល​ជា​ឬ​សគល់​នៃ​អំពើ​លួច​ប្លន់ អាជ្ញាធ​គ្រប់​លំដាប់ថ្នាក់​ក៏​ត្រូវ​បង្ក្រាប​ឲ្យខាងតែបាន​ផងដែរ​។ ព្រោះ​កាលណា​តែ​អ្នកលេង​ល្បែង​ចាញ់​គឺមាន​មួយចំនួន​ច្បាស់​ជា​ធ្វើ​សកម្មភាព​ខុសច្បាប់​ហើយ​។ ដូច្នោះ​ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​កក់ក្ដៅ​នៅ​ក្នុង​ចឹត្ត​និង​មាន​ជំនឿ​ទុកចឹត្ត​លើ​អាជ្ញាធ គម្បី​យើងទាំងអស់គ្នា​ដែលជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ត្រូវតែ​ធ្វើ​សកម្មភាព​ឲ្យបាន​ខ្លាំង​ក្លា​ក្នុង​ការបង្ក្រាប​អោយបាន​ជា​ដាច់ខាត​ចំពោះ​ទង្វើ​ខុសច្បាប់​ដែល​កើតមានឡើង​នៅ​តាម​មូលដ្ឋាន​។​

​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម ឡេង វី ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ធ្វើ​ចលនា​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សកម្មភាព​ជា​មួយ​អាជ្ញាធ​ក្នុងការ​រាយ​ការណ៍ជូន​សមត្ថកិច្ច​រាល់​សកម្មភាព​មិន​ប្រក្រតី​ណាមួយ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​អោយ​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ទប់ស្កាត់​បាន​ទាន់ពេលវេលា​៕​ ដោយ ៖ តាកែវ​

 

spot_img
×