Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ មិនល្អ កើតមាន​បញ្ហា​ច្រើន ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​តែ​ក្នុង​កិច្ចការ​របស់ខ្លួន ។ លុយកាក់ មិនល្អ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន តែ​ចំណូល​បែរជា​មិន​កើន ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អ្នកដទៃ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំឆ្លូវ ៖ ការងារ អំណោយផល​ល្អ ទទួលបាន​លទ្ធផល​ហួស​ពី​ការ​ស្មាន ។ លុយកាក់ គួរ​បោះទុន​វិនិយោគ​នឹង​ទទួលបាន​ប្រាក់ចំណេញ​ធំ ។ មនោសញ្ចេតនា មានឱកាស​រកឃើញ​គូព្រេង ។​

​ឆ្នាំខាល ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មានលទ្ធភាព​បាន​ឡើង​ប្រាក់ខែរ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​រីករាយ កក់ក្តៅ ។​

​ឆ្នាំថោះ ៖ ការងារ ស​ត្ថ​ភាព​ធ្វើ​ការល្អ មានគំនិត​ច្នៃប្រឌិត​ច្រើន ហេតុនេះ “​ធ្វើ​១​ទទួលបាន​២” ។ លុយកាក់ ត្រូវ​ចេះ​តុល្យភាព​ចំណូល​ចំណាយ ។ មនោសញ្ចេតនា គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំរោង ៖ ការងារ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការចរចា​សហការ​ជំនួញ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។​

​ឆ្នាំម្សាញ់ ៖ ការងារ ត្រូវបង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ។ លុយកាក់ ចម្រុងចម្រើន មានលទ្ធភាព​ខ្ពស់​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា គួរ​មាន​ពិធី​ទទួលទាន​អាហារ​ដ៏​រ៉ូ​មែន​ទិ​ក​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំមមី ៖ ការងារ អាច​រកឃើញ​ឱកាស​ជំនួញ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ពី​ការ​ចងមិត្តភាព​ថ្មីៗ ។ លុយកាក់ ថ្ងៃនេះ​មិនត្រូវ​បញ្ចេញ​ប្រាក់​រកស៊ី​ធំ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំមមែ ៖ ការងារ មាន​អ្នក​ជួយ​យកអាសា​ដោះស្រាយ​គ្រប់​បញ្ហា ។ លុយកាក់ ចំណូល​កើនឡើង​ថែមទាំង​មាន​អ្នក​ជួយ​ជ្រោមជ្រែង​អំពី​លុយកាក់​ថែមទៀត ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំវក ៖ ការងារ ត្រូវបង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​ស្ថាប័ន បញ្ចៀស​បង្កទំនាស់ ។ លុយកាក់ មិនត្រូវ​មានចិត្ត​លោភលន់​ហួស​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា កុំ​ឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំរកា ៖ ការងារ កើតមាន​បញ្ហា​ច្រើន តម្រូវ​ឲ្យ​ដោះស្រាយ​ជាបន្ទាន់​លុយកាក់ គួរ​ស្វែងរក​ជំនួយ​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា កុំ​ស្តាប់​អ្នកដទៃ​នាំ​ឲ្យ​ឥទ្ធិពល​មិនល្អ​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ មិនត្រូវ​ឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ថ្ងៃនេះ​អំណោយផល​ល្អ​សម្រាប់​ការរក​ប្រាក់ តែ​ក៏​គួរ​គិតគូរ​ដល់​សុខភាព​ខ្លួនឯង​ផង ។ មនោសញ្ចេតនា ប្រយ័ត្ន​មាន​វត្តមាន “​ជន​ទី​៣” ។​

​ឆ្នាំកុរ ៖ ការងារ កើតមាន​ស្ថានការណ៍​ចៃដន្យ​ធ្វើ​ឲ្យ​ខូច​គម្រោងការ​ដំបូង ។ លុយកាក់ ល្អ​បំផុត មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា កើតមាន​ការខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍​៕

spot_img
×